Xinjian៖ប្រភពពត៍មានពីស៊ិនហួរបានឲ្យដឹងថាមនុស្ស 24 នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្វើបាតុកម្មមួយដែលធ្វើឡើងដោយក្រុមកុបកម្មរបស់ជនជាតិភាគតិច Uygur ដែលរស់នៅក្នុងតំបន់ស្វ័យយ័តដាច់ស្រយាលមួយនៅក្នុងខេត្ត Xinjian ប្រទេសចិន។
ហេតុការណ៍នៃការធ្វើបាតុកម្មហិង្សានេះបានកើតឡើងកាលពីថ្ងែពុធវេលាម៉ោង 5 ព្រឹកក្នុងស្រុកដែលក្រុមបាតុករបានសម្លាប់មនុស្សដល់ទៅ 24 នាក់ក្នុងនោះក៏មានមនុស្សពីរនាក់ជាប៉ូលីសផងដែរ។ក្រុមកុបកម្មបានចូលទៅរំខានស្ថានីយប៉ូលីសនិងអគារនានានិងក៏បានដុតឡានប៉ូលិសដោយបានធ្វើឲ្យប៉ូលិសនិងជនស៊ីវិល 21 នាក់រងរបួសផង។
បើទោះជាយ៉ាងណាក្តីប៉ូលិសក៏បានប្រើប្រាស់អាវុធនិងបាញ់តបតទៅក្រុមកុបកម្មវិញដែរដោយបានធ្វើឲ្យក្រុមនេះស្លាប់មនុស្សចំនួន 11 នាក់ហើយចាប់ខ្លួនពួកគេបាន 4 នាក់ទាំងមានរបួស៕
https://i1272.photobucket.com/albums/y389/domneng/Bang/141593-uighurs-in-northwestern-china_zps99262022.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/article-2348700-059E7097000005DC-463_634x452_zpsd5e10166.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Uighur-police_2544652b_zpsee02509c.jpg
វីដេអូ ជនជាតិភាគតិច Uygur ធ្វើកុបកម្មគាលពីឆ្នាំ ២០០៩៖
មតិយោបល់