ព័ត៌មានជាតិ

កីឡាករ Paulinho នៅតែ​មិន​ទាន់​សម្រេច​ចិត្ត​រឿង​អ​នា​គត់​ក្លិប​

តារាបាល់ទាត់​របស់​ប្រេ​ស៊ីល កីឡាករ Paulinho បាន​បង្ហញព័​ត៌​មាន​ម្តងទៀត​ហើយ លើក​កា​សម្រចចិត្ត ពី​អនាគត​របស់​ខ្លួន ដែល​ត្រូវ​លើក​មក​និយាយ​នៅ​ថ្ងៃ ចន្ទ​នេះ​។​
​តារាបាល់ទាត់​វ័យ ២៤ ឆ្នាំ កំពុងស្ថិត​នៅ​លើ​ប្រធានបទ​យ៉ាង​ចាប់​អារម្មណ៍​របស់​ក្លិប Tottenham ខណៈ​ដែល​យក្ស​អេ​ស្ប៉ា​ញ Real Madrid ក៏​កំពុង​ទំនាក់ទំនង​ជាមួយ​នឹង Carlo Ancelotti ។​

​កីឡាករ Paulinho បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ជោគជ័យ​នៅក្នុង​ព្រឹត្តិការណ៍ Confederations Cup 2013 និង​សម្រេច​ចាក់ចេញ​ពី Corinthians ប្រសិនបើ​គាត់​កុងត្រា​ជាមួយនឹង​ក្លិប​ខាងលើនេះ​។​
​កីឡាករ វ័យ ២៤ ឆ្នាំ​នេះ​បាន​ប្រាប់​ដល់ Gazeta Esportiva ថា “​ខ្ញុំ​មិន​អាច​បង្ហាញ​អ្វី​នៅ​ពេល​នេះ ពោល​គឺ​មិន​អាច​ទេ​សម្រាប់​ការបង្ហាញ​ព័ត៌មាន​នៅ​ខណៈ​នេះ​ថា ខ្លួន​ចេញ​ទៅ​លេងឲ្យ​ក្លិប​មួយណា នោះ​”​។​កីឡាករ​រូបនេះ​បាន​បន្តទៀតថា ខ្ញុំ​នឹង​និយាយ​ជាមួយនឹង​ក្លិប Corinthians និង​ភ្នាក់ងា​របស់​ខ្ញុំ មុននឹង​ធ្វើ​ការសម្រេច​ចិត្ត ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​នោះ ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំងអស់​គ្នា​៕
https://i1272.photobucket.com/albums/y389/domneng/Bang/Paulinho_2962879_zps73dcb811.jpg

មតិយោបល់