បន្ទាប់ពីការប្រកួតបាល់ទាត់ ក្នុងក្របខណ្ឌ Confederations Cup 2013 ក្នុងឈុតឆាកថតរូប ជាសារធារណៈនោះ កីឡាករ Neymar បានថើបស្រីស្រស់ដែលជាអ្នកកាសែតយ៉ាងត្រេកត្រអាល លើស្ត្រីអ្នកកាសែតដែលជាមិត្តស្រីរបស់កីឡាករ Iker Casillas។
នៅក្នុងឈុតនេះបានក្លាយជារឿងអាស្រូវ ប៉ុន្តែរូបថតខាងលើនេះត្រូវបានគេស្វែងរកឃើញថា វាជារូបកាត់តតែប៉ុណ្ណោះ ដោយប្រើប្រាល់បច្ចេកវិទ្យា Photoshop ដើម្បីចំអកដល់ Iker Casillas ដែលអេស្ប៉ាញចាញ់ ប្រេស៊ីល 0-3 ។
កាលពី ៣ ឆ្នាំមុន ខណៈដែល La Roja លើកពាន Worl Cup 2010 អ្នកចាំទី Iker Casillas បានធ្វើការអបអរ Sara Carbonero ដោយថើបមាត់គ្នាយ៉ាងផ្អែមល្អែម។ជាងនេះអ្នកគាំទ្រជាច្រើន បានធ្វើការតាមដានបទសម្ភាសរបស់នាង Sara នៅស្ថានីយ៍ទូរទស្សន៍ផងដែរ។
ប៉ុន្តែឆ្នាំនេះវិញ កីឡាករ Iker Casillas មិនបានលើកពាន Confederations Cup ដែលជារឿងមួយគួរឲ្យអាណិត ដែលឃើញមិត្តរួមក្រុម Neymar ស្ថិតក្នុងស្ថានភាពដ៏អស្ចារ្យ៕
https://i1272.photobucket.com/albums/y389/domneng/Knor/Neymar_zps7a96e648.jpg
មតិយោបល់