ព័ត៌មានជាតិ

អាមេរិកពិចារណាបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ លើបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកខាងត្បូង

(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បឹត លើការធ្វើដំណើរជាមួយបណ្តាប្រទេស ក្នុងតំបន់ អាហ្វ្រិកខាងត្បូង បើទោះជាអត្រាឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅសហរដ្ឋអាមេរិក កំពុងកើនឡើងយ៉ាងគំហុកក៏ដោយ។ នេះបើតាមអ្នកជំនាញ ផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci។

សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ បានហាមជនបរទេសស្ទើរតែទាំងអស់ ចូលមកកាន់ប្រទេសរបស់ខ្លួនប្រសិនបើពួកគេស្ថិតនៅក្នុង ប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ៨ រួមទាំងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ។

ក៏ប៉ុន្តែ មិនទាន់ច្បាស់ទេថាតើនៅពេលណាដែលវិធានការរឹតត្បិតអាចត្រូវបានដកចេញ ឬបន្ធូរបន្ថយ ខណៈក្រុមមន្ត្រីអាមេរិកបានបង្ហើបថាវាអាចកើតឡើងភ្លាមៗ នៅសប្តាហ៍នេះ រីឯខាងសេតវិមាន មិនទាន់បានធ្វើការអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះទេ៕

ប្រភព៖​​​​​​ AFP

Terminal D at Philadelphia International Airport Mar. 22, 2021, as PHL and its biggest carrier, American Airlines, receive new stimulus funding, one year into the pandemic.

មតិយោបល់