ព័ត៌មានជាតិ

វិធាន​ការ ១០ យ៉ាង​ក្នុង​ការ​គ្រប់​គ្រង់​ភាព​តាន​តឹង

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា អ្វី​ដែល​ជា​សម្ពាធ​សម្រាប់​យើង​នោះ​គឺ​ការ​ងារ​ដែល​មមាញឹក​បំផុត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ភាព​តាន​តឹង​តែង​តែ​មាន​ឡើង នៅ​ពេល​ដែល​ពួគ​គេ​មិន​អាច​ដោះ​ស្រាយ​ជា​មួយ​នឹង​ការ​ងារ​បាន។
ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ទាំង ១០ សម្រាប់​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​កន្លែង​ធ្វើ​ការ៖

១. រៀនគ្រប់គ្រងពេលវាលារបស់ឲ្យអ្នកកាន់តែមានប្រសិទ្ធភាព
យើង​ចំណាយ​ពេល​វាលា​ច្រើន​សម្រាប់​ការ​ធ្វើ​ការ​ដែល​មិន​សំខាន់ ដូច​នេះ​ភារ​កិច្ច​ដំបូង​របស់​យើង​នោះ​គឺ​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​ដែល​សំខាន់​ជា​មុន​សិន។ ចំពោះ​អ្វី​ដែល​មិន​សំខាន់​ត្រូវ​រង់​ចាំ​សិន ហើយ​ជា​រឿយៗ​វា​អាច​បាត់​ដោយ​ខ្លួន​ឯង ខណៈ​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ពេល​វេលា​នោះ ហើយ​ត្រលប់​ទៅ​ធ្វើ​ការ​ងារមួយ​ផ្សេង​ទៀត។ ត្រូវ​ចេះ​ទុក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ចំពោះ​កិច្ចការ​ដែល​មិន​សប្បាយ​ចិត្ត​បើ​ត្រូវ​បោះ​ចោល គឺ​បោះ​ចោល​ទៅ​មិន​ត្រូវ​ទុក​វា​នាំ​តែ​មាន​សម្ពាធ​សម្រប់​ខ្លួន​អ្នក​ឡើយ។ គ្រប់​ពេល​វេលា​ដែល​យើង​គិត​ពី​វា​យើង​អាច​កើត​មាន​ភាព​តាន​តឹង​ចំពោះ​ខ្លួន​ឯង​ជា​មិន​ខាន។ ត្រូវ​ចង់​ចាំថា​ទុក​កិច្ច​ការ​ដែល​មិន​សប្បាយ​ចិត្តឲ្យ​ឆ្ងាយ​ពីខ្លួន​អ្នក​នៅ​ពេល​ធ្វើ​ការ​ដំបូង។

២. ការទទួលយករបៀបរស់នៅដែលមានសុខភាពល្អ
ប្រសិន​បើ​យើង​បាន​ញ្ញាំ​អាហារ​ដែល​មាន​តុល្យភាព​ចំពោះ​សុខ​ភាព ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​នោះ​យើង​ទទួល​បាន​នូវ​ការ​ធានា​ចំពោះ​ខ្លួន​ឯង​បាន​យ៉ាង​ប្រសើរ​ជា​មួយ និង​ការ​ដោះ​ស្រាយ​នូវ​ភាព​តាន​តឹង ដែល​កំពុង​តែជួប​ប្រទះ​បាន​យ៉ាង​ប្រសើរ។

៣. ដឹងពីដែនកំណត់របស់យើង និងមិនធ្វើកិច្ចការច្រើនហួសពេកនោះទេ
យើង​ខ្លួន​ឯង​ត្រូវ​ចេះ​ចែក​រំលែក​យ៉ាង​ល្អ​នៃ​ភាព​តាន​តឹង​ពី​ព្រោះ​យើង​ចង់​ឲ្យ​មនុស្ស​ដ៏​ទៃ​ទៀត​ចូល​ចិត្ត​យើង និង​មិន​ធ្វើ​អ្វី​ដែល​អាច​ឲ្យ​ប៉ះ​ពាល់​ដល់​យើង​នោះ​ទេ។ បន្ទាប់​មក​ទៀត​យើង​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ទៀត ដែល​ត្រូវ​ធ្វើ រួច​ហើយ​រៀនពី​របៀប​របប​ការ​រស់​នៅ និយាយ​ស្តី​ដោយ​គ្មាន​ការ​អន់​ចិត្ត ឬ​ក៏​ការ​ប្រមាដ​ចំពោះ​អ្នក​ដ៏​ទៃ និង​ខ្លួនឯង។

៤. ស្វែងរកបញ្ហាដែលធ្វើឲ្យយើងមានភាពតានតឹង
ចំណាយ​ពេល​វេលា ដើម្បី​ស្វែង​រក​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ព្រួយ​បារម្ភ ហើយ​ព្យាយាម​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​អ្នក​ដើម្បី​កាត់​បន្ថយ​ឲ្យ​ខ្លួន​ឯង​ផ្ទាល់​ក្នុង​ការ​ដោះ​ស្រាយ​វា។

៥. ជៀសវាងការប៉ះទង្គិចដែលមិនចាំបាច់
មិន​ត្រូវ​ចាំ​បាច់​មាន​ហេតុ​ផល​ថា តើ​វា​មាន​ភាព​តាន​តឹង​ដែរ ឬ​ទេ ? ស្វែង​យល់​ដើម្បី​ការ​ឈ្នះ​ស្ថាន​ភាព ស្វែង​យល់​ដើម្បី​ដោះ​ស្រាយ​មិន​ភាព​សម​ស្រប​ទាំង​ឥរិយាបទ​ដែល​បាន​បញ្ចេញ​មក​ខាង​ក្រៅ ដើម្បី​បាន​ការ​សម្រេច​ផល​ជាវិជ្ជ​មាន​មួយ។

៦. ទទួលយកអ្វីដែលអ្នកមិនអាចកែប្រែបាន
ការ​ផ្លាស់​ប្តូរ​គឺ​ពិត​ជា​ស្ថាន​ភាព​ដ៏​ពិបាក​មួយ ដែល​មិន​មែន​ចេះ​តែអាច​ទៅ​រួច​នោះ​ទេ។ ប្រសិន​បើ​រឿង​នេះ​ពិត​ជា​ករណី ដែល​បាន​គេស្គាល់ និង​ទទួល​យក​ អ្វី​មួយ​នោះ គឺ​យើង​ត្រូវ​តែ​ទទួល​ដោយ​មិន​បាច់​គិត​ពីផល​លំបាក​នោះ​ទេ។

៧. ចំណាយពេលវេលាដើម្បីសម្រាក ហើយផ្លាស់ប្តូរបន្ទុករបស់អ្នក
អ្នក​និង​ធ្វើ​ការ​បាន​យ៉ាង​ប្រសើរ បន្ទាប់​ពី​ការ​សម្រាក​បាន​យ៉ាង​ស្រួល ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​បន្ធូរ​បន្ថយ​អារម្មណ៍​យ៉ាង​ប្រសើរ។

៨. រកពេលវេលាដើម្បីជួបមិត្តភក្កិ
មិត្ត​ភក្កិ​អាច​ជួយ​ឲ្យ​យើង​មើល​ឃើញ​នូវ​បទ​ពិសោធន៍​ផ្សេងៗ​បាន។ សកម្ម​ភាព​ដែល​យើង​បាន​ចូល​រួម​ជា​មួយ​មិត្ត​ភក្កិ​ជា​ធម្មតា​ជួយ​ឲ្យ​យើង​អាច​បន្ថយ​ភាព​តាន​តឹង ហើយ​មាន​អារម្មណ៍​រីក​រាយ​បាន​ដែរ។ វា​បាន​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​អាច​បំបាត់​ចោល​នូវ​ភាព​តាន​តឹង។ ប្រសិន​បើ​អ្នក​មិន​បានសង្កត់​ធ្ងន់​ការ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​នៃសារ​ពាង្គ​កាយ វា​ពិត​ជា​លែង​ដំណើ​ការ ហើយ​ការ​ផ្លាស់​ប្តូរ​របស់​សារ​ពាង្គ​កាយ ដែល​កើត​ឡើង​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដោយ​សារ​ភាព​តាន​តឹង​នេះ​តែម្តង។ ការ​សម្រាក​លំ​ហែ​កាយ​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​ត្រលប់​ទៅ​រក​សុខ​ភាព​ល្អ​ធម្មតា។ បច្ចេក​ទេស​លំ​ហែ​កាយ​ល្អ​រួម​មាន​ លំហាត់​ប្រាណ ម៉ាស្សា និង​ប្រភេទ​នៃ​ការ​ព្យា​បាល​ផង​ដែរ។

៩. ព្យាយាមមើលអ្វីដែលប្លែកៗ
ប្រសិន​វត្ថុ​អ្វី​មួយ​ត្រូវ​បាន​រំខាន​អ្នក ដូច​នេះ​សូម​អ្នក​មើល​វា​ដោយ​ការ​ផ្ទុយ​មក​វិញ។ និយាយ​ពី​បញ្ហា​របស់​អ្នក​ជា​មួយ​នឹង​នណារ​ម្នាក់​មុន​ពេល​ដែល​អ្នក​អាច​ធ្វើ​វា​ទៅ​បាន​ដោយ​ខ្លួន​ឯង។ ជា​ធម្មតា​ការ​និយាយ​អ្វី​មួយ​ទៅ​កាន់​នណារ​ម្នាក់​ផ្សេង​ទៀត​វា​អាច​ជួយ​ឲ្យ​អ្នក​មើល​ឃើញ​នូវ​ទស្សន​វិស័យ​ថ្មីៗ និង​មាន​ភាព​តាន​តឹង​តិច​ជាង​មុន។

១០. ជៀសវាងប្រើគ្រឿងស្រវឹង សារ​ជាតិ​នី​កូទីន និង​កាហ្វេអ៊ីន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា
ជៀស​វាង​ការ​ប្រើសារ​ជាតិ​ទាំង​នេះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ពី​ព្រោះ​ថា​ការ​ដោះ​ស្រាយ​កំហុស​ទាំង​នេះ​វា​មាន​តែ​បន្ថែម​បញ្ហា​សម្រាប់​យើង​តែប៉ុណ្ណោះ៕

13933876721
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់