ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ LG កំពុងតែបង្កើតនូវស្មាតហ្វូនប្រើប្រាស់នូវប្រព័ន្ធដំណើរការ Windows Phone 8 (WP8)ក្រោយពេលដែលក្រុមហ៊ុនមួយនេះ បរាជ័យលើទីផ្សារស្មាតហ្វូន Windows Phone។
សារព័ត៌មានឥណ្ឌា បានរាយការណ៍ថា ក្រុមហ៊ុន LG កំពុងតែសំងំផលិតនូវស្មាតហ្វូនថ្មីដែលប្រើប្រាស់នូវប្រព័ន្ធដំណើរការ WP8 ដោយបានដកស្រង់នូវសម្ដីរបស់លោក Kwon Soon ប្រធានក្រុមហ៊ុន LG ប្រចាំប្រទេសឥណ្ឌាបាននិយាយថា នៅកូរ៉េ យើងកំពុងតែធ្វើការជាមួយនឹង WP8 សម្រាប់បង្កើតនូវស្មាតហ្វូន។ បើយោងតាមសម្ដីនេះ សបញ្ជាក់ថា ក្រុមហ៊ុន LG ពិតជាកំពុតែផលិតស្មាតហ្វូនប្រើ WP8។
លោក Kwon បានបញ្ជាក់ថា ក្រុមហ៊ុន LG នៅតែជ្រើសរើសប្រព័ន្ធដំណើរការ Android ជាអាទិភាពដដែល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន LG ធ្លាប់បានបង្កើតនូវស្មាតហ្វូនប្រើប្រាស់ Windows Phone កាលពីឆ្នាំ ២០១០ ប៉ុន្តែត្រូវបរាជ័យ ដោយសារតែគ្មានទីផ្សារ៕
មតិយោបល់