កាត់បន្ថយការជក់បារី អាចធ្វើឲ្យស្ត្រីឡើងទម្ងន់ បន្ទាប់ពីអស់រដូវ ប៉ុន្តែក៏ជួយកាត់បន្ថយពួកគេពីហានិភ័យនៃជំងឺបេះដូងផងដែរ នេះបើតាមរបាយការណ៍គេហទំព័រ Health 24 ។
ហេតុដូច្នេះវាជារឿងដ៏ប្រសើរ ដើម្បីឲ្យពួកគេបោះបង់ការជក់បារី និងធ្វើឲ្យឡើងទម្ងន់ ៤គីឡូក្រាម ក៏ដូចជាការកើនឡើងទម្ងន់មួយដ៏ហួសកម្រិត ដែលប្រឈមមុខនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ Juhua Luo School of Public Health នៅសាកលវិទ្យាល័យ Inidana សហរដ្ឋអាមេរិក ដែលធ្វើការស្រាវជ្រាវនោះ។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការលើស្ត្រី ចំនួន ១០៤.០០០នាក់ ដែលស្ថិតនៅចន្លោះអាយុ៥០ និង៧០ឆ្នាំ ដែលធ្វើការស្រាវជ្រាវអស់រយៈពេល ៩ ឆ្នាំកន្លងមក។ ក្នុងអំឡុងពេលនេះដែរ ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថាមនុស្សជាង ៣.៤០០នាក់ ដែលមានជំងឺបេះដូង។
ស្រីដែលបោះបង់ការជក់បារី ៣ឆ្នាំ នឹងកាត់បន្ថយហានិភ័យរោគបេះដូង ៦១ ភាគរយ ដែលប្រៀបធៀបនឹងស្ត្រីដែលកំពុងបន្តការជក់បារី។
ស្ត្រីដែលអស់រដូវជាង ៦.០០០នាក់ ដែលឈប់ជក់បារីអាចកាត់បន្ថយជំងឺទឹកនោមផ្អែម និងបេះដូងជាង ៦០ភាគរយ ដែលប្រៀបធៀប ជាមួយនឹងស្ត្រីដែលបន្តការជក់បារី៕
មតិយោបល់