ក្នុងអំឡុងពេលនៃថ្ងៃក្រហម ស្ត្រីត្រូវការជាចាំបាច់ ស្រូបយកអាហារដែលមានជាតិស័ង្កសីច្រើន។
អាហារដែលសម្បូរជាតិស័ង្កសី អាចជួយកាត់បន្ថយផលប៉ះពាល់ជាមួយនឹងវដ្តរដូវរបស់ស្ត្រី នេះបើយោងតាមរបាយការណ៍របស់ Boldsky ។
នៅខាងក្រោមនេះគឺជាអាហារដែលសម្បូរ ជាតិស័ង្កសី ស្ត្រីត្រូវការជាចាំបាច់នៅក្នុងថ្ងៃលមករដូវ មានដូចខាងក្រោមនេះ៖
គ្រាប់ឪឡឹក ៖ គ្រាប់ឪឡឹក ត្រូវបានគេប្រើវាសម្រាប់ព្យាបាលជំងឺភ្នែក ដំបៅ ផលប៉ះពាល់នៃជំងឺក្រពះ និងធ្វើឲ្យចរន្តនៃឈាមរដូវដើរស្រួលបួល។
ក្តាម ៖ញុំក្តាម ក្នុងថ្ងៃដែលមានស្តុបក្រហម វាល្អណាស់សម្រាប់ស្ត្រី ។តែទោះជាយ៉ាងណា ក្នុងថ្ងៃនេះដែរ ញ៉ាំសាច់ក្តាមច្រើនពេក ក៏អាចបណ្តាលឲ្យចុករមួលក្នុងពោះផងដែរ។
ទឹកដោះគោជូរ៖ ទឹកគោជូរក្នុងអំឡុងពេលមករដូវវាល្អណាស់សម្រាប់ស្ត្រី ដែលជាអាហារមួយដែលសម្បូរជាតិស័ង្កសី បើធៀបនឹងទឹកដោះគោផ្សេងៗ។
បង្គារ៖ ញុំាបង្គារក្នុងពេលមករដូវវាល្អសម្រាប់ស្ត្រី ព្រោះថា នៅក្នុងសាច់បង្គារសម្បូរសារធាតុរ៉ែ ស័ង្កសី និងវីតាមីន ដែលអាចជួយកាត់បន្ថយការឈឺចាប់ និងរមួលពោះក្នុងពេលមករដូវ។
ស្រូវសលី ៖អាហារប្រភេទនេះជាប្រភពសម្បូរជាតិស័ង្កសី និងជាពិសេសមានប្រយោជន៍ដល់ស្ត្រីនៅពេលចាប់ផ្តើមធ្លាក់ប្រតិទិននោះ។
គ្រាប់ល្ពៅ ៖គ្រាប់ល្ពៅ មានជាតិស័ងុ្កសី ដូចទៅនឹងគ្រាប់ឪឡឹកផងដែរ ។ទោះជាយ៉ាងណាគ្រាប់ធញ្ញជាតិនេះ គួរតែប្រើក្នុងអំឡុងពេលជាមួយនឹងគ្នា។
ដើមយីហ៊ុប៖ ដើមយីហ៊ុប គឺជាជំនួយការដ៏មានប្រសិទ្ធភាព នៅពេលដែលបាត់បង់ចំណងអាហារ។លើសពីនេះវាក៏ជួយកាត់បន្ថយការរមួលពោះ ក្នុងអំឡុងពេលមករដូវរបស់ស្ត្រីផងដែរ៕
មតិយោបល់