ព័ត៌មានជាតិ

ចិន​បង្ហោះ​រូបភាព​ក្មេងស្រី​ទាំងពីរ​នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ​នៅ​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​

បន្ទាប់ពី​កើត​នូវ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅក្នុង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​មក នៅលើ​បណ្ដា​សារព័ត៌មាន​ចិន បាន​បង្ហោះ​នូវ​រូបភាព​ក្មេងស្រី​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​អាក្រក់​ខាងលើ​។​
​ក្មេងស្រី​ទាំងពីរ​នាក់​ដែល​បាន​ស្លាប់​នោះ​ជា​ជន​ជាតិចិន​មានឈ្មោះ Wang Linjia និង Ye Menguan ដែល​ពួក​រៀន​នៅ​សាលា Jiangshan Middle School ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន​។​
​ខាងក្រោម​នេះ​ជា​រូបភាព​របស់​ក្មេងស្រី​ទាំងពីរ​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦​ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅនេះ មាន​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ Asiana Airlines Boeing 777 នៅក្នុង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សាន​ហ្វ្រា​ន​ស៊ី​ស្កូ ដែល​បាន​បណ្ដាល​ឲ្យ​ស្លាប់​ក្មេងស្រី​ពីរ​នាក់ និង​របួស​ជាង ១៨០​នាក់​៕

china-girl

មតិយោបល់