ព័ត៌មានជាតិ

iPad ជំនាន់​ថ្មី​នឹង​បង្ហាញខ្លួន​នៅ​ខែវិច្ឆិកា ចំណែក iPad mini ជំនាន់​ថ្មី​នឹង​បង្ហាញ​នៅ​ឆ្នាំក្រោយ​

ក្រុមហ៊ុន Apple នឹងធ្វើ​ការបង្ហាញ​នូវ iPad ជំនាន់​ថ្មី​នា​ខែវិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខនេះ ចំណែកឯ​ជំនាន់​ថ្មី​នៃ iPad mini នឹងធ្វើ​ការបង្ហាញ​នៅ​ឆ្នាំ ២០១៤​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ឧស្សាហកម្ម​តៃវ៉ាន់ DigiTimes បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Apple បានរៀបចំ​ក្នុងការ​បង្ហាញ iPad ជំនាន់​ថ្មី​រួចរាល់​ហើយ ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ iOS 7​។​
​ប្រភព​ខាងលើ​មិនបាន​បញ្ជាក់ថា iPad ជំនាន់​ថ្មី​នោះ​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​នោះទេ ហើយ​សម្រាប់​តម្លៃ​ក៏​មិនបាន​បញ្ជាក់​ប្រាក់​ផងដែរ​៕

ipad

មតិយោបល់