ទីក្រុងញ៉ូវដេលី ៖ យុវជនពីរនាក់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃចន្ទ កន្លងទៅនេះ ដោយចោទប្រកាន់ពីបទរំលោភលើក្មេងស្រី អាយុ ១៩ ឆ្នាំ នេះបើតាមសម្តីប៉ូលិស ក្នុងតំបន់បានប្រាប់។
យោងតាមរបាយការណ៍ប៉ូលិស បានឲ្យដឹងថា ក្មេងស្រី នេះជាអ្នកបម្រើការនៅក្នុងផ្ទះបុរសអាជីវករ នៅតំបន់ Geetanjali ក្នុងទីក្រុង Malviya Nagar ដោយត្រូវបានរំលោភដោយក្មេងប្រុសពីរនាក់ ឈ្មោះ Shripal និង Suresh ដែលជាកម្មករសាងសងអគារមួយជាប់ផ្ទះដែលជនរងគ្រោះធ្វើការនោះ។
ក្មេងស្រីដែលត្រូវបានគេរំលោភនោះ បានប្រាប់ឲ្យដឹងថា ខណៈដែលនាងកំពុងលង់លក់ដំណេក នៅមុខសំយ៉ាបផ្ទះនាពេលរាត្រី មានយុវជនពីរនាក់បានឡើងមកលើផ្ទះ ហើយចាប់នាងរំលោភ បន្ទាប់ពីឡើងឋានសួគ៌រូចហើយ ពួកគេបានគម្រាមដល់នាង បើសិនជាប្រាប់នរណាម្នាក់ពួកគេនឹងសម្លាប់នាង នេះបើតាមសម្តីប៉ូលិសក្នុងតំបន់បាននិយាយ។
នៅព្រឹកព្រលឹមក្មេងស្រីដែលរងគ្រោះ ត្រូវបានម្ចាស់ផ្ទះដែលនាងធ្វើការនោះ បញ្ចូនទៅកាន់មន្ទីរពេទ្យ និងប្តឹងឲ្យចាប់ជនដៃដល់ទាំងពីរនាក់នោះ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Gurgaon-gangrap24325_zps2aa4acc9.jpg
រូបតំណាង
មតិយោបល់