ព័ត៌មានជាតិ

សង្ឈ​ថៃ​ដែល​កុម្មង់​រថយន្ត​ប្រណីត​ចំនួន ២២ គ្រឿង​

​ព្រះ​សង្ឈ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល នៅ​ពេល​ថ្មីៗ ខណៈ​ដែល​លោកសង្ឈ​នេះ​បានហើត​តាមជើង​យន្តហោះ​ឯកជន​មួយ និង ត្រូវបាន​គេ​រកឃើញ​ការចំណាយ​ថវិការ​យ៉ាង​ច្រើនសន្ធឹក​ដើម្បី​បញ្ជា​ទិញ​រថយន្ត 22 Mercedes​រ ។​
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បាន​រាយការណ៍​ឲ្យដឹងថា ព្រះ​សង្ឈ Luang Pu Kham Chattiko Nen ដែល​មាន​ឈ្មោះ​ពិត​ថា Phra Wirapol Sukphol នៅ​ពេល​ថ្មីៗ​នេះ​ដែរ​បាន​កុម្មង់​ទិញ ឡាន Mercedes ចំនួន 22 ក្នុងតម្លៃ ៩៥ លាន​បាត ដែល​ស្ថិតនៅ​ខេត្ត Ubon Ratchathani ។​

Tarit Pengdith ប្រធាន​ស៊ើបអង្កេត​ពិសេស​ក្នុង​ប្រទេស​ថៃ បានឲ្យដឹងថា ទីភ្នាក់ងារ កំពុង​សំឡឹង​រកមើល ពី​គោលបំណង​នៃ​រថយន្ត នេះ​ក៏​ដូចជា​ការទិញ​របស់ Luang ។​ក្នុង​ចំណោម​រថយន្ត​ទាំង ២២ នេះ​រថយន្ត មួយ​គ្រឿង​តម្លៃ​ថ្លៃ​បំផុត ១១ លាន​បាត ដែល​ស្មើនឹង 7,5 ពាន់​លាន​ដុល្លារ ។​

​អ្នកជិតខាង​នៃ​សង្ឈ Kham Luang Pu Nen Chattiko បាន​និយាយថា សរុប​រថយន្ត​គ្រឿង​ដ៏​ប្រណីត​របស់​លោក​សង្ឈ​នេះ ថ្លៃ ៥០ លាន​បាត ដោយ​ក្នុង​នោះ​រួមមាន Mercedes, Rolls-Royce,BMW និង Toyota ។​
​កាលពី​ខែ​កន្លងទៅនេះ រូបថត​របស់ លោក​សង្ឈរូបនេះ​ បាន​ថតរូប​បង្ហោះ​​លើអ៊ីនធឺណេត​ ដែល​ធ្វើឲ្យ​ប្រជាជន​ក្នុងប្រទេស ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្នុង​ស្ថានភាព​នេះ​ ដោយ​អ្នកខ្លះថា​ក្នុងរូបនេះ​ជាស្រី និង​អ្នកខ្លះ​ថា ជាបុរស ដែល​រឿង​រ៉ាវនេះ​ហាក់ដូចជា​មិនទាន់​ច្បាស់លាស់នៅឡើយនោះ​។​
​ខាង​បុគ្គលិក​វិទ្យាស្ថាន Forensic Science នៅ ក្នុ្ង​ខេត្ត Ubon Ratchathani កាល​ពី​ម្សិលមិញ​នេះ បានឲ្យដឹងថា លោក សង្ឈ រូបនេះ​បាន​មានកូន​ប្រុស អាយុ ១១ ឆ្នាំ បន្ទាប់​ពី​ការធ្វើ DNA រួចមក ។ ម្តាយ​ក្មេងប្រុស​អាយុ ១១ ឆ្នាំ​រូប​នោះ​បាន​និយាយថា កូន​នេះ​ជា​កូន​លោក Chattiko ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/monk_zpsf3ce88dd.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/monk1_zpsff54cf50.jpg
ទស្សនាវីដេអូ​ដូចខាងក្រោមនេះ​៖

មតិយោបល់