ព័ត៌មានជាតិ

កីឡាករ Neymar ក្រៅ​ពី​ជំនាញ​លើ​វាលស្មៅ ក៏​មាន​ជំនាញ​ថែកូន​ផងដែរ

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះដែរ មិន​ត្រឹមតែ​ទទួលបាន​ពេលវេលា ដើម្បី​ផ្តោត ជាមួយនឹង​មិត្ត​រួម​ក្រុម​នៅ Bacelona តែ​ប៉ុណ្ណោះ​ទេ កីឡាករ Neymar បាន​ចំណាយពេល​ត្រលប់​មកវិញ នៅ Estádio Urbano Caldeira ដើម្បី​តាម​ក្នុង​ព្រឹត្តិការណ៍ Copa រវាង​ក្លិប Santos និង Brazil CRAC ។ ក្នុងការ​ត្រលប់​មកវិញ​នេះ កីឡាករ Neymar បាន​នាំ​កូនប្រុស Lucca ដែល​មាន​វ័យ​ទើបតែ ២ ឆ្នាំ ទៅ​ចូលរួម​មើល​ការប្រកួត​នេះ​ផងដែរ​។​

​ខណៈពេល​ដែល​អង្គុយ​មើល​ការប្រកួត​នេះដែរ គេ​ឃើញ កីឡាករ Neymar បាន​យកចិត្តទុកដាក់​មើលថែរក្សា​កូនប្រុស​វ័យ ២ ឆ្នាំ ដោយ Lucca ស្លៀកពាក់​ឈុត​ក្លិប Santos ចំណែក Neymar អង្គុយ​តាមដាន់​យ៉ាង​ជក់ចិត្ត​ក្នុង​ការប្រកួត​នេះ​។​មើល​ទៅ​កីឡាក​រវ័យ ២១ ឆ្នាំ​រូប​នេះ​ពិតជា​មាន​ជំនាញ​ក្នុងការ​ថែ​រកក្សា​កូន ក្រៅ​ពី​ជំនាញ​លើ​ទី​វាលស្មៅ​នោះ​។​

​ការ​ត្រលប់​មក​កាន់​ក្លិប Santos ជា​លើកដំបូង​តាំងតែ​ពី​ខ្លួន​បាន​ចាកចេញ​ទៅ​កាន់​ក្លិប Bacelona នៅ​ពេល​ថ្មី​នេះដែរ បានទទួល​ការយកចិត្តទុកដាក់​ពី​សំណាក់ អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​ជាច្រើន ជាពិសេស​នោះ​គឺ អ្នកគាំទ្រ​តែម្តង​ដោយ​ផ្តល់​ក្តីស្រលាញ់​យ៉ាងច្រើន​ដល់​កីឡាករ​របស់​ប្រេ​ស៊ី​រូបនេះ ។ កីឡាករ Neymar នឹង​ធ្វើការ​សម្រាក់​នៅ​លើ​ទឹក​ដីប្រេ​ស៊ីល ២ ទៅ ៣ ថ្ងៃ មុន​ផ្តោត​ការហ្វឹកហាត់​ជាមួយនឹង​ក្រុម​ថ្មី ដើម្បី​ត្រៀម​ខ្លួន​ការប្រកួត​នៅ​រដូវ​កាល​បន្ទាប់​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Neymar3_zps224a5b27.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Neymar6_zpsaa5e7453.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Neymar2_zps0b5ed529.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Neymar5_zpsd3209432.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Neymar4_zps31889108.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Neymar1_zps9e8e87ae.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Neymar7_zpsb484f0db.jpg
ទស្សនាវីដេអូ​ឃ្លិប កាល Neymar នៅ Santos ៖

មតិយោបល់