ព័ត៌មានជាតិ

ប្រធាន​ធំ Google មាន​ចេតនា​បង្ហាញ Moto X

​ក្រុមហ៊ុន Motorola ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Google បាន​និយាយថា ខ្លួន​នឹង​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​នៅក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ថ្មី​នោះ​នៅ​មិនទាន់​ប្រាកដថា​ឈ្មោះ​អ្វី​នោះទេ ហើយ​រូបរាង​ក៏​នៅ​មិនទាន់​លេចចេញ​ច្បាស់លាស់​ដែរ​។​
​ប៉ុន្តែ​នៅពេលនេះ ស្មា​ត​ហ្វូ​ន Moto X របស់​ក្រុមហ៊ុន Motorola ប្រហែលជា​នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុងពេល​ឆាប់ៗ​នេះហើយ ព្រោះថា គេ​បាន​ប្រទះឃើញ​លោក Eric Schmidt ដែលជា​មេ​ធំ​របស់​ក្រុមហ៊ុន Google បាន​កាន់​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​រូបរាង​ស្រដៀង​នឹង Nexus 4 ប៉ុន្តែ​មិនមែន Nexus 4 នោះទេ​។​
​តាមរយៈ​រូបភាព​ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​បរទេស​បាន​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ដែល​លោក Eric Schmidt កំពុងតែ​ប្រើ​នោះ​ជា​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ Motorola ដែល​គ្រោង​នឹង​បង្ហាញ​។​
​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ក្រុមហ៊ុន Google បាន​ទិញ​ក្រុមហ៊ុន Motorola មក ក្រុមហ៊ុន​យក្ស​មួយ​នេះ មិនបាន​ធ្វើ​អ្វី​ទៅលើ Motorola ឲ្យ​មាន​ភាព​អស្ចារ្យ​បោះ​ទេ សូម្បីតែ Nexus 4 និង Nexus 7 ដែលជា​ស្មា​ត​ហ្វូ​ន និង Tablet របស់ខ្លួន​ក៏​ទៅ​សហការ​ជា​ក្រុមហ៊ុន​ផ្សេង ដោយ​មិន​ព្រម​ប្រើប្រាស់ Motorola ជា​អ្នក​ផលិត​ទេ​៕

https://i1272.photobucket.com/albums/y389/domneng/Schmidt06_941-705_resize_zps5c86ff07.jpg
https://i1272.photobucket.com/albums/y389/domneng/Schmidt03_941-705_resize_zpsae751e06.jpg
https://i1272.photobucket.com/albums/y389/domneng/Schmidt01_941-705_resize_zps8b049fc5.jpg
https://i1272.photobucket.com/albums/y389/domneng/Schmidt02_941-705_resize_zpsfebad911.jpg
https://i1272.photobucket.com/albums/y389/domneng/Schmidt04_941-705_resize_zps7e0adf83.jpg

មតិយោបល់