យោងតាមគេហទំព័រ bridportnews បានឲ្យដឹងថា អ្នកដែលរស់នៅតំបន់នេះ និង អ្នកដែលធ្វើដំណើរមកកម្សាន្តថ្ងៃឈប់សម្រាក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលពួកគេបានឃើញ ផូស៊ីល លលាដ៍ក្បាលនាគ នៅឆ្នេរសមុទ្រ Charmouth ។
ជាមួយនឹងធ្មេញដ៏ធំ និង ឆ្អឹងខ្នង ដែលកប់ទៅនៅក្នុងខ្សាច់នេះដែរ ដោយមានកម្ពស់ ២ ម៉ែត្រ និង ៤៣ សង់ទីម៉ែត្រ និងកន្ទុយ ២៧៤ សង់ទីម៉ែត្រ ។តែទោះជាយ៉ាងណាបើយោងតាមប្រភពសារព័ត៌មាន
ដដែលនេះ បន្ថែមថា តាមពិតទៅ វាគឺជាលលាដ៍ក្បាលនាគ សិប្បនិម្មិតនោះទេ ដោយបង្កើតឡើងសម្រាប់ធ្វើរឿង តែប៉ុណ្ណោះ ។ក្រុមអ្នកចំលាក់រូប ដែលមានគ្នា ៣ នាក់ បានចំណាយពេល ២ ខែ ដើម្បីរចនាវាឡើង។គួរបញ្ជាក់ផងដែរ លលាដ៏ក្បាលនាគនេះដែរ ធ្វើឡើសម្រាប់បង្កើតហ្គេម Thrones៕
មតិយោបល់