អ្នកនិយមលេងលើបណ្តាញអនឡាញក្នុងប្រទេសតៃវ៉ាន បានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញសាក់ដ៏ធំ នៅលើខ្នងបុរសវ័យក្មេងម្នាក់ ក៏ប៉ុន្តែវាក៏ជារឿងឲ្យខ្លាចផងដែរចំពោះរឿងមួយនេះ ។
ទម្លាប់បង្ហាញក្តីស្រលាញ់ វាហាក់ដូចជាសភារៈគតិ របស់មនុស្ស។ តែសម្រាប់ក្មេងប្រុសតៃវ៉ាន់ខាងក្រោមនេះដូចជាមិនបានរាប់បញ្ចូល ប៉ុន្តែអ្នកលេងលើបណ្តាញអនឡាញ ជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែសាក់មុខស្រីស្នេហ៍ របស់ខ្លួនប៉ុណ្ណាណី នៅពីក្រោយខ្នង។
ប្រភពព័ត៌មានកាលពីថ្ងៃទី ១៦ ខែ កក្កដា បានចុះផ្សាយថាអំពីព័ត៌មានដ៏រំភើប អំពីសាក់ដែលបុរសក្មេងសញ្ជាតិតៃវ៉ាន់ លេចឡើងនៅលើបណ្តាញ អនឡាញក្នុងប្រទេសតៃវ៉ាន់ មិនយូរប៉ុន្មាននោះ ដែលត្រូវបានគេដឹងថា បុរសម្នាក់ បង្ហញសាក់ ដូចទៅនឹងមិត្តស្រីដែលខ្លួនកំពុងថើប ខណៈដែលមិត្តស្រី កំពុងផ្តោតអារម្មណ៍លើកាមេរ៉ាទូរស័ព្ទដៃ ។
ជាមួយនឹងគ្នានេះដែរ អ្នកលេងលើបណ្តាញអនឡាញ ក៏បានសរសើរចំពោះគូស្នេហ៍នេះ ។តែទោះជាយ៉ាងណា ក៏មានអ្នកខ្លះផ្តល់គំនិតខ្លះបង្ហាញចំពោះគូស្នេហ៍នេះ ជាពិសេសខាងប្រុសតែម្តង “ខ្ញុំសង្ឈឹមថា គូស្នេហ៍នេះនឹងមានទំនាក់ទំនងយូរអង្វែង “។ តែបើមិនដូច្នេះទេ ប្រសិនបើអ្នកទាំងពីរបែកគ្នា និងខាងប្រុសទៅមានស្រីថ្មី អាចនឹងធ្វើឲ្យមិត្តស្រីថ្មី មិនសប្បាយចិត្តនោះទេ ប្រសិនបើឃញសាក់នេះ ។ក្រៅពីនេះក៏មានអ្នកខ្លះ ធ្វើការរិះគន់ថា រឿងនេះ ហាក់ដូចជាហួសហេតុសម្រាប់អ្នកសាក់ និងគំរូមិនល្អ ដល់យុវជននៅតៃវ៉ាន់។ទោះជាយ៉ាង គូស្នេហ៍នេះ មិនត្រូវបានគេដឹង អត្តសញ្ជាណនៅឡើយ ថាជានរណា គេឲ្យបានច្បាស់នោះ ៕
មតិយោបល់