ព័ត៌មានជាតិ

កីឡាករ Ronaldo លក់​ផ្ទះ​នៅ​អង់គ្លេស ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្លិប​បិសាច​ក្រហម អស់​សង្ឈឹម​

​នា​រដូវ​កាល​នេះ ព័ត៌មាន​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ Ronaldo និង​ចុះ​ផ្សាយ​ថា Ronaldo ចង់​ត្រលប់​មក​កាន់ ក្លិប​បិសាច​ក្រហម​វិញ​។ Ronaldo ក៏​មាន​វិឡា​មួយ​ដ៏​ធំ​ស្កឹមស្កៃ នៅ​ទីក្រុង Manchester ដែល អ្នកគាំទ្រ​ភាគច្រើន​សង្ឈឹមថា Ronaldo នឹង​មក​ស្នាក់​នៅ​វីឡា​នេះ និង​មកលេង​ឲ្យ​ក្លិប បិសាច​ក្រហម​សារជាថ្មី​។ តែ​ទោះជា​យ៉ាង​ណា​កាលពី​ថ្ងៃ​ម្សិលមិញ​នេះដែរ កីឡាករ​សញ្ជាតិ​ប៉រ​ទុ​ហ្គាល​រូបនេះ បាន​ដាក់​លក់​វិឡា​ដ៏​ស្កឹមស្កៃ​របស់ខ្លួន ។​

​វីឡា​ដែល​កីឡាក​រូប​នេះ​ដាក់លក់ ក្នុងតម្លៃ 3.75 លាន​ផោន ស្មើនឹង 5.71 លាន​ដុល្លារ​អាមេរិក ។ អ្នកគាំទ្រ​ម្នាក់​និយាយថា “​យើង​តែងតែ​គិតពី Ronaldo នឹង​សង្ឈឹមថា គាត់​ទុក​ផ្ទះ​នេះ នឹង​មក​លេងឲ្យ​ក្លិប​បិសាច​ក្រហម​សារជាថ្មី តែ​ខណៈ​ពេល​នេះ​ក្តីសង្ឈឹម​នេះ​បាន​រលាយ​ហើយ​ពេល​ដែល​ផ្ទះ​នេះ​លក់​”​។​

​កីឡាករ Ronaldo បាន​លេងឲ្យ​អតីត​ក្លិប ក្នុងអំឡុងពេល ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៩ ដោយ​រក​គ្រាប់​បាល់​បាន ៨៤ គ្រាប់​ក្នុង​ចំណោម ១៩៦ ប្រកួត​។​អ្នកគាំទ្រ​ជា​ច្រើន​របស់​បិសាច​ក្រហម ម្នាក់ៗ​រំពឹងថា Ronaldo នឹង​វិល​ត្រលប់​មក​កាន់ Old Trafford ប៉ុន្តែ​ពេល​នេះ​វា​ហាក់ដូចជា​រឿង​លំបាក​ណាស់​សម្រាប់​ក្តីសង្ឈឹម​របស់​ពួកគេ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Ronaldo1_zps76a0ae79.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Ronaldo3_zps0b7e9b5f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Ronaldo2_zps446417a9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Ronaldo4_zpsb07f87cd.jpg
ទស្សនាវីដេអូ​ឃ្លិប ហ្រ្វីហ្គិតទាំង ១០ របស់ Ronaldo នៅ Man Utd ៖

មតិយោបល់