ព័ត៌មានជាតិ

Nokia Lumia 1020 លក់អស់គ្មានសល់នៅ AT&T

ក្រុមហ៊ុន AT&T បានប្រកាសដាក់លក់ Nokia Lumia 1020 ជាលក្ខណៈ Pre-order កាលពីថ្ងៃអង្គារ ប៉ុន្តែកាលពីម្សិលមិញ ស្រាប់តែប្រកាសថា ខ្លួនលក់អស់ពីឃ្លាំង។
Nokia Lumia 1020 ត្រូវបានក្រុមហ៊ុន Nokia ប្រកាសបង្ហាញកាលពីថ្មីៗនេះ ហើយកាលពីដើមសប្ដាហ៍នេះក៏បានចេញលក់នៅលើ AT&T ដែលធ្វើឲ្យអតិថិជនជាច្រើនមានការចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ា ៤១មេហ្គាភិចសែល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AT&T បានដាក់លក់ Nokia Lumia 1020 ក្នុងតម្លៃ ២៩៩.៩៩ដុល្លារអេមេរិក ជាមួយនឹងកិច្ចសន្យា២ឆ្នាំ៕

Nokia-Lumia-1020

មតិយោបល់