ព័ត៌មានជាតិ

ព្រឹកនេះ​រញ្ជួយ​ដី​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​សម្លាប់​មនុស្ស​បីនាក់​

​ទីក្រុង Lanzhou (22/07/13) : មនុស្ស​បីនាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​មួយ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន​កាលពី​ព្រឹក​មិញ​នេះ​នៅក្នុង​ខេត្ត Gansu ។​
​គ្រោះ​រញ្ជួយ​ដី​ដែល​មាន​រង្វាស់ 6,6 រិច​ទ័រ បាន​ចាប់ផ្តើម​កើតឡើង​នៅវេលា​ម៉ោង 7 និង 45 នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​នៅក្នុង​ខេត្ត Gansu ស្ថិតនៅ​ចន្លោះ​តំបន់ Minxian និង Zhangxian ។​

បើ​យោងតាម​របាយការណ៍​វា​បាន​សម្លាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ Minxian បីនាក់​។​តាម​ការបញ្ជាក់​របស់​សាក្សី​ដែល​បាន​ស្ថិតនៅក្នុង​ហេតុការណ៍​នោះ​បាន​និយាយថា​វា​បាន​ឲ្យ​សញ្ញា​មួយ​ចំនួន​មុន​ពេល​ការរញ្ជួយ​កើតឡើង​តាមរយ​ការ​ញ័រ​នៃ​ដើមឈើ​និង​ផ្ទះ​ហើយ​ក្រោយមក​ការរញ្ជួយ​ដី​ដ៏​ធំ​បាន​កើតឡើង​និង​ត្រឹម​តែ​រយៈពេល​មួយ​នាទី​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ការរញ្ជួយ​ដី​កើតឡើង​នៅ​ប្រមាណ​ជា​ជម្រៅ 20 គីឡូ​ម៉ែត​ហើយ​ស្ថិត​នៅ​ត្រង់​រយៈ​ទ​ទឺង 34,5 ដឺ​ក្រេ​នៅ​ខណៈ​ដែល​រយៈបណ្តោយ 104,2 ដឺ​ក្រេ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/132561447_11n_zpsc9077f46.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/rescue_workers_sit_on_the_debris_of_destroyed_hous_51726dc309_zps2dda0b13.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/rtxyt3c_zpsdabd198e.jpg
ទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់