ព័ត៌មានជាតិ

អ្នកសារព័ត៌មាន​ស្រី​ស្អាត​បំផុត​សញ្ជាតិ​ម៉ិក​ស៊ិ​កូ ធ្វើឲ្យ Gold Cup 2013 កក្រើក​

Vanessa Huppenkothen ត្រូវបាន​ស្គាល់​ថា​ជា អ្នកយក​ព័ត៌មាន​ម្នាក់​ដ៏​លេចធ្លោ ផ្នែក​កីឡា ហើយក៏​ជា​ស្រី​ស្អាត ក្នុងចំណោម​អ្នក​យក​សារព័ត៌មាន ដែល​មិន​ចាញ់​តារា​ម៉ូ​ដែល​ប៉ុន្មាន ។ Vanessa Huppenkothen បច្ចុប្បន្ន​នេះ​ដែរ គឺជា​អ្នក​ដែល​ធ្វើការ នៅ ក្នុង​វិទ្យុ Televisa Deportes ។​

​ជាមួយនឹង​ទម្រង់​មុខ​ស្រស់ស្អាត សោភា និង​រាយ​កាយ​ដ៏​ទាក់ទាញ ស្រី​ស្រស់​វ័យ ២៧ ឆ្នាំ រូបនេះ គឺ​គេ​ស្គាល់​ថា​ជា តារា​ម៉ូ​ដែល​ផងដែរ នៅក្នុង​ប្រទេស ម៉ិច​ស៊ិកូ ។ នាង​បាន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​តារា​ម៉ូ​ដែល តាំងពី​ឆ្នាំ ២០០៧ បន្ទាប់​ពី​ម្តាយ​របស់​នាង បាន​ចុះឈ្មោះ ឲ្យ​ប្រឡង នៅក្នុង​ប្រទេស​របស់​ខ្លួន​។​

​ទោះបីជា​យ៉ាងណា រាងកាយ និង​សម្រស់​របស់​នាង បាន​ដុត​កម្លោច​អារម្មណ៍​អ្នក​ស្នេហា កីឡា និង កីឡាករ និង​បេ្ត​ជា្ញ​ចិត្ត ដើម្បី​ក្លាយជា​អ្នកកាសែត​យ៉ាង​ឆាប់រហ័ស របស់ Televisa ។​
​នៅក្នុង​កម្មវិធី Gold Cup 2013 ត្រូវបាន​បញ្ចូន​នាង Vanessa ទៅ​រាយការណ៍​នៅលើ​ទឹកដី ម៉ិក​ស៊ិ​កូ ។ ថ្មីៗ​នេះ នាង​ក៏​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ជាប់ ជា​ស្ត្រី​អ្នកកាសែត​ដ៏​ស្អាត​បំផុត ប្រចាំ​ឆ្នាំ​នេះ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen1_zps5afdff47.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen2_zps265b8039.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen5_zpse57b5fc0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen7_zpse3d2e479.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen4_zpsc03e3c97.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen10_zpsdcaf35bf.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen9_zps0922dac8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen6_zpsc936a2c6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/VanessaHuppenkothen3_zps27e335b8.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

មតិយោបល់