ស្ត្រីជប៉ុន បានយកភ្លៅរបស់ខ្លួនធ្វើជាកន្លែងផ្សព្វផ្សាយផលិតផល ដើម្បីទាក់ទាញវត្តមានរបស់បុរស។
ក្នុ្ងងសម័យកាលនៃការផ្សព្វផ្សាយ ពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន បានត្រលប់មកវិញ ជាមួយនឹងគំនិតថ្មី ដែលទាក់ទាញ ដោយប្រើប្រាស់គល់ភ្លៅស្រីស្រស់ ធ្វើជាតំបន់ផ្សព្វផ្សាយ។នេះក៏ត្រូវបានគេចាត់ទុកថា ជាការផ្សព្វផ្សាយ ដូចទៅនឹងផ្ទាំងប៉ាណូផងដែរ។
អតិថិជនជាច្រើនបានត្អួញត្អែរថា មានការលំបាកណាស់ ដើម្បីផ្សព្វផ្សាយយីហោរបស់ខ្លួន ឬផលិតផលខ្លួនលើ ផ្ទាំងប៉ាណូ និងទូរទស្សន៍អេក្រង់ធំៗ ជាច្រើននោះ។ ដូច្នេះខាងអាជ្ញាធរ WIT បានសម្រេចចិត្ត ដាក់ព័ត៌មានផ្សព្វផ្សាយនៅលើគល់ភ្លៅរបស់ស្ត្រី ដែលបុរសចូលចិត្ត និងយកចិត្តទុកដាក់នោះ។
គល់ភ្លៅ នេះជាកន្លែងដ៏អស្ចារ្យសម្រាប់ការផ្សព្វផ្សាយផលិតផល ហើយក៏ជាតំបន់ដែលបុរសតែងតែមើល នេះបើតាមសម្តីប្រធានគ្រប់គ្រង Hidenori Atsumi របស់ក្រុមហ៊ុន WIT ។
Miho Matsumoto បានឲ្យដឹងថា ជាមួយនឹងវិធីផ្សព្វផ្សាយថ្មីនេះ វាពិតជាមិនធម្មតានោះទេ ហើយងាយស្រួលទៀតផង ដោយវាមិនបាច់ចំហរក្បាលពោះ ឬកន្លែងផ្សេងទៀត ដែលធ្វើឲ្យខ្ញុំខ្មាស់គេ ប៉ុន្តែនៅលើភ្លៅរបស់ខ្ញុំ ។
ខាង ITV បានផ្តល់ឲ្យថា អ្នកដែល បាំងប៉ាណូលើផ្លូវនេះ ទាល់តែមានអាយុ ១៨ ឆ្នាំឡើង និងតម្រូវការមួយទៀត ទាល់តែមានមិត្តភក្តិលើបណ្តាញព័ត៌មានសង្គមយ៉ាងហោចណាស់ ២០ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/adsthighs5_zps050314f4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/adsthighs4_zpsd91b3785.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/adsthighs1_zpsdbc8a7f0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/adsthighs3_zpsd07a7d51.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/adsthighs2_zps5cd43976.jpg
ទស្សនាវីដេអូ ដូចខាងក្រោមនេះ ៖
មតិយោបល់