ដើម្បីស្វែងរកសុភមង្គល ក្នុងជីវិត ស្ត្រីម្នាក់មកពីសហរដ្ឋអាមេរិក មានបំណងចំណាយកញ្ចប់ថវិកា ដើម្បីស្វែងរកប្តី។
សម្រាប់មនុស្សជាច្រើន ការស្វែងរកសេចក្តីស្រឡាញ់ ពិតគឺមិនជារឿងមួយងាយស្រួល ហើយក៏ជារឿងលំបាកបំផុតដែរ។ដូច្នេះហើយ ស្ត្រី មា្នក់ដែលជោគជ័យមកពី San Francisco សហរដ្ឋអាមេរិក បានសម្រេចចិត្តប្រើប្រាស់ទឹកលុយ ស្វែងរកសុភមង្គលរបស់គាត់ ។
តាមរយៈលិខិតមួយ ផ្ញើទៅកាន់មិត្តភក្តិរបស់គាត់ ដោយនាងបាននិយាយថា នាងបានត្រៀមខ្លួនរួចរាល់ហើយ នឹងចំណាយ ១ ម៉ឺនដុល្លារ ដើម្បីជួលស្វែងរកបុរសម្នាក់ដែលមានចិត្តស្មោះ។ក្នុងលិខិតនោះដែរ នាងបានប្រាប់មិត្តភក្តិរបស់នាងថា មនុស្សដែលនាងចង់បាននោះគឺមានពីរចំណុច ដែលជារឿងសំខាន់ដោយផ្អែកលើ “អនុសាសន៍របស់មិត្តភក្តិ” និង ការយល់ដឹងរបស់ខ្លួនឯងអំពី សារៈសំខាន់នៃការធ្វើឲ្យអន្តរការី។ក្នុងហេតុផលនោះ ស្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះនោះ មិនសោកស្តាយបរិច្ចាគទឹកប្រាក់ ១ ម៉ឺនដុល្លារ ផ្តល់ឲ្យមិត្តភក្តិ ដើម្បីជួយឲ្យនាងរៀបការ។
ស្ត្រីម្នាក់ដ៏ចម្លែកនេះដែរ នាងក៏ត្រូវបានគេស្គាល់ផងដែរថា នាងជា អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយមួយដ៏ធំ នៅ San Francisco ហើយការចំណាយ ១ ម៉ឹនដុល្លារ មិនមែនជាទំហំទឹកប្រាក់ច្រើនសន្ធឹកសម្រាប់នាងឡើយ។ហើយអ្វីដែលនាងត្រូវការនៅពេលនេះគឺ ការចំណាយទឹកប្រាក់ដើម្បីទិញប្តី ៕
https://i1272.photobucket.com/albums/y389/domneng/Decore/do1-0b783_zpsb007aac5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/do2-0b783_zpsc8454617.jpg
មតិយោបល់