នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ម្សិលមិញនេះដែរ គេឃើញវីដេអូឃ្លិបមួយ ដែលបានបង្ហោះលើគេហទំព័រ YouTube ដែលត្រូវបានគេដឹងថាជាវីដេអូដ៏គ្រោះថ្នាក់បំផុត។
វីដេអូឃ្លិបដែលមានរយៈពេល ១ នាទី និង ០៣ វិនាទី ជាវីដេអូដ៏គ្រោះថ្នាក់បំផុត ខណៈដែលសល់តែមួយចុងស្រូវទៀត ត្រូវបានផ្តាច់ជិវិតជនទាំង ៣ ដែលធ្វើដំណើរក្នុងរថយន្តជាមួយនឹងគ្នា តាមផ្លូវមួយកន្លែងក្នុងប្រទេសចិន ។ ហេតុការណ៍ត្រូវបានគេដឹងជាការរអិលបាកផ្ទាំងដីពីលើភ្នំ ស្ថិតនៅភាគខាងជើងនៃប្រទេសចិន ។
ជនទាំងបីដែលធ្វើដំណើរដោយរថយន្តមួយគ្រឿងនោះ មិនបង្ករឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ខណៈមនុស្ស ២ នាក់ ស្រវ៉េស្រវ៉ារត់ចេញ និងម្នាក់ទៀត ហៀបនឹងរត់ចេញដែរនោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់