ព័ត៌មានជាតិ

ស្រវឹងស្រាបើកម៉ូតូដួលបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោគជាំបានបើកម៉ូតូរបស់ខ្លួនរេពេញបផ្លូវ បណ្តាឲ្យដួលបោកទៅលើដងផ្លូវ រងរបួសធ្ងន់ដោយខ្លួនឯង ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទី យប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិកំបូល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពែលកើតហេតុ គេបានឃើញបុរសខាងលើ ដែលត្រូវបានគេស្គាល់មានឈ្មោះ ប៉ុត ឌី ភេទប្រុសអាយុ ២៩ឆ្នាំ បានបើក​ម៉ូតូក្នុងសភាពស្រវឹងស្រាជោគជាំ រេពេញផ្លូវ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែដួលបោកទៅលើដងផ្លូវតែម្នាក់ឯង បណ្តាលឲ្យរងរបួសបាក់ជើងខាងស្តាំ ត្រូវបាន​ប្រ​ជាពលរដ្ឋដែលបានឃើញហេតុការណ៍ជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះ៧១១ សហការជាមួយក្រុមគ្រូពេទ្យជប៉ុន(JPR) ជួយសង្គ្រោះបឋមនៅកន្លែងកើតហេតុ រួចដឹក​បញ្ជូនទៅមន្ទី ពេទ្យកុសមៈតែម្តង ៕

ចរាចរណ៍ចរាចរណ៍ចរាចរណ៍ចរាចរណ៍ចរាចរណ៍

មតិយោបល់