ព័ត៌មានជាតិ

40 នាក់​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​រថភ្លើង​ប៉ះទង្គិច​គ្នា​នៅក្នុង​ប្រទេស​ស្វីស

នៅ​ទីក្រុង Geneva ( 29/07/13 ) : រថភ្លើង​ពីរ​ដែល​បាន​បុក​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅត្រង់​ច្រកចេញ​នៃ​ស្ថានីយ Granges-pres-Marnand ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេ​សស្វី​ស​ដែល​បាន​ធ្វើឲ្យ​អ្នកដំណើរ​ប្រមាណ 40 នាក់​ទទួល​រងរបួស​តែ​មិន​មាន​របាយការណ៍​បញ្ជាក់ពី​ការស្លាប់​នៅ​ឡើយ​ទេ​។

យោងតាម​របាយការណ៍​បានឲ្យដឹង​ថា​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង 7 យប់​នៅ​ពេលដែល​រថភ្លើង​មួយ​បាន​មកដល់​ស្ថានីយ​នេះហើយ​ក៏​បាន​ប៉ះទង្គិច​ទៅ​នឹង​រថភ្លើង​មួយទៀត​ដែល​រៀបនឹង​ចាកចេញ​ពី​ស្ថានីយ​។​ប៉ូលិស​បាន​និយាយថា​អ្នកបើកបរ​ម្នាក់​របស់​រថភ្លើង​កំពុងស្ថិត​នៅ​ជាប់គាំង​នៅក្នុង​ក្បាលរថភ្លើង​នៅឡើយ​ដោយ​ក្រុម​សង្គ្រោះ​មិនទាន់​អាច​ចូល​ទៅ​ដល់​។ ចរាចរណ៍​រថភ្លើង​ដទៃទៀត​នៅ​ក្នុង​ស្ថានីយ​នេះ​នៅ​មិនទាន់​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ទេ​នៅពេលដែល​ការងារ​សង្គ្រោះ​កំពុង​បន្ត​ហើយ​មូលហេតុ​ក៏​មិនទាន់​បាន​ដឹង​ច្បាស់​ផង​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/606x341_233780_swiss-train-crash-leaves-40-injured_zpsa24b057a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/843635-switzerland-train-collision_zps46576698.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-29T185540Z_1489290335_GM1E97U081B01_RTRMADP_3_SWITZERLAND-CRASH_zpsfab4892f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/f46dddf4-8712-4e26-b903-5d1a79fad9a9-620x399_zpse4e33690.jpeg
ទស្សនាវីដេអូ ឃ្លិបដូខាងក្រោមនេះ ៖

មតិយោបល់