ព័ត៌មានជាតិ

វៀតណាម​កំពុង​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម លើ​ការ​បង្ហោះ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​

​ទីក្រុង​ហាណូយ​(០១/០៨/២០១៣)៖ រដ្ឋាភិបាល​ក​ម្មុយ​នី​ស​វៀតណាម​នឹងដាក់​ការហាមឃាត់​ដល់​បណ្ដាល Blogger​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ដែល​កំពុង​ធ្វើការ​បង្ហោះ​ព័ត៌មាន ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល នា​ពេល​ថ្មីៗ​នេះ​។ ទាំងនេះ​ជា​បញ្ញតិ​ច្បាប់​ថ្មី​ដែល​វៀតណាម​ទើបតែនឹង​ដាក់ចេញ​ដើម្បី​ធ្វើឲ្យ​មាន​កម្រិត​នៃ​ការប្រើប្រាស់​ការ​ចែករំលែក​ព័ត៌មាន​ច្រើន​ឡើងៗ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ណែ​ត​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​ជា​មុខសញ្ញា​នៃ​ការ​ហាមប្រាម​នេះ​មានដូចជា Facebook និង​Twitter ជាដើម ដែល​កំពុង​តែ​ពេញ​និយម​ជាង​គេ​នាពេល​បច្ចុប្បន្ន​នេះ​ហើយ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ជា​ឧបករណ៍​ក្នុង​រិះគន់​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ចាស់ដៃ​។​តាមរយៈ​បញ្ញត្តិ​ច្បាប់​ថ្មី​ដែល​វៀតណាម​បាន​ធ្វើ​គឺ​តម្រូវឲ្យ​មាន​ការចែក​រំលែក​តែ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ការកម្សាន្ត​ប៉ុណ្ណោះ​ហើយ​ការចែករំលែក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​រដ្ឋាភិបាល​នឹង​ត្រូវ​ដាក់ទោស​ក្នុង​កម្រិត​មួយ​។ នៅក្នុង​លិខិត​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ង្វៀន តាន់​យុង បាន​ដាក់ចេញ​ជា​សាធារណៈ​ថា រាល់​អ្នកប្រើប្រាស់​ទាំងអស់​មិនគួរ​ប្រើប្រាស់​ប្រពន្ធ័​ផ្សព្វផ្សាយ​ក្នុង​ការចែករំលែក និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ពី​រឿងរ៉ាវ​ទាំងឡាយ​ដែល​កើតមាន​នៅក្នុង​ប្រទេស​សព្វថ្ងៃនោះ​ទេ​។

​គួរ​រំឭក​ដែរ​ថា នា​ពេល​ថ្មីៗ ក្រុម​សកម្មជន​ចំនួន ៤៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ហើយ​ត្រូវបាន​ដាក់​ទោស​រយៈពេល​យូរ​ដែល​វា​បាន​ធ្វើឲ្យ​ក្រុម​សិទ្ធិ​មនុស្ស​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​នៅពេលដែល Blogger បី​ដែល​ពេញនិយម​នៅ​វៀតណាម​ត្រូវបាន​ធ្វើការ​ឃុំឃាំង​ពី​បទ​ជាប់ចោទ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដូចគ្នា​៕

nguyen-tan-dung

មតិយោបល់