ប្រសិនបើអ្នកមានខ្សែ Network តែមួយ ហើយចង់ឲ្យម៉ាស៊ីនដទៃទៀតអាចប្រើប្រាស់អ៊ីនធើណែតបានដែរនោះ អ្នកគួរតែបង្កើត Hotspot ដើម្បី Share អ៊ីនធើណែតឲ្យម៉ាស៊ីនទាំងនោះ។ ការបង្កើត Wireless Hotspot គឺបានតែនៅលើម៉ាស៊ីន Laptop តែប៉ុណ្ណោះ ព្រោះវាមានមុខ Wireless ដែលអ្នកភ្ជាប់ដោយមិនប្រើខ្សែបាន។
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu1_zps66f46cdb.png
របៀបបង្កើត ៖
១. ចំណុចដំបូង សូមចុច icon (Shutdown) ដែលមាននៅខាងលើនៃជ្រុងខាងស្តាំជាមុនសិន បន្ទាប់មកជ្រើសយកពាក្យ System Setting
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu2_zps9e585882.png
២. នៅក្នុងផ្ទាំង System Settings នេះសូមចុចលើ Network
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu3_zps232d6894.png
៣. Select លើ Wireless ដែលស្ថិតនៅផ្នែកខាងឆ្វេង
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu5_zps4170bc73.png
៤. ចុចលើប៊ូតុង Use as Hotspot ដែលមាននៅផ្នែកខាងក្រោម
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu21_zpsbf5a6ea9.png
៥. ចុចលើប៊ូតុង Create Hotspot
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu22_zps298ec21c.png
៦. បន្ទាប់ពីការបង្កើត Hotspot រួចមកអ្នកនឹងឃើញ security key បង្ហាញមក។ ប៉ុន្តែអ្នកអាចចុចលើប៊ូតុង Options ដើម្បីធ្វើការកែប្រែ Hotspot នេះ។
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu23_zps27d59ebf.png
៧. នៅលើ Tab Wireless អ្នកអាចធ្វើការកែប្រែឈ្មោះ Wireless ក្នុងប្រអប់ SSID បន្ទាប់មកចុចលើប៊ូតុង save។
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu24_zps86967a3e.png
៨. នៅលើ Wireless Security tab អ្នកអាចប្តូរលេខសម្ចាត់ផ្សេងទៀតបាន បន្ទាប់ពីការផ្លាស់ប្តូររួចហើយ សមចុចលើប៊ូតុង Save ។
https://i1272.photobucket.com/albums/y389/domneng/Decore/Hubuntu25_zpsea06cf2c.png
បន្ទាប់ពីការបង្កើត Hotspot រួច អ្នកអាចធ្វើការ Share ឲ្យម៉ាស៊ីនផ្សេង ដែលអត់មានខ្សែ Network អាចប្រើប្រាស់អ៊ីនធើណែតបាន៕
ផ្តល់សិទ្ធដោយ៖ www.homeofhelp.com
មតិយោបល់