ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Amazon ទិញ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្ដិ៍​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon បាន​យល់ព្រម​ទិញ​យក​កាសែត​វ៉ាស៊ីនតោន​ប៉ុស្ដិ៍ ក្នុង​ទឹកប្រាក់ ២៥០​លាន​ដុល្លារ​អាមេរិក​។​

​យោង​តាម​សារព័ត៌មាន Bloomberg ដែល​បាន​ចុះផ្សាយ​ថា លោក Jeff Bezos ការចុះ​កិច្ចព្រមព្រៀង​ទិញ​កាសែត​មួយ​នេះ វា​ជា​ការសម្រេចចិត្ត​របស់​លោក ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Amazon ឡើយ នេះ​បើ​យោង​តាម​ខ្លឹមសារ​នៅក្នុង​សេចក្ដីប្រកាស​។​

​កាសែត​មួយ​នេះ​អាច​នឹង​ដំណើរការ​បាន​ល្អ​ជាង​មុន ព្រោះថា​លោក Bezos បាន​ជោគជ័យ​លើ​ឧស្សាហ៍​លក់ទំនិញ​តាម​អន​ឡា​ញ ហើយ​បុរស​ម្នាក់​នេះ​ក៏​ធ្លាប់បាន​ព្យាយាម​ដើរ​នៅលើ​អាជីវកម្ម​កាសែត​យូរ​ហើយ​ដែរ​៕

jeff-bezos-washington-post

មតិយោបល់