ព័ត៌មានជាតិ

កូនប្រុសម្នាក់ ប្រើសារធាតុញៀន៦ឆ្នាំ រករឿងគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិ ត្រូវឪពុកម្តាយ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ: យុវជនម្នាក់ ដោយសារតែប្រើប្រាស់គ្រឿងញៀន រហូតលែងស្គាល់ឪពុកម្តាយ បំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ដើររករឿងគេឯងទើបទ្រាំលែងបានម្តាយប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ឡូត ប៊ុនថុន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ទើរជារៀងរាល់ថ្ងៃ យុវជនខាងលើតែតែងបង្កអុកឡុកក្នុងគ្រួសារ វាយបំផ្លាញទ្រព្យសម្បត្តិ និងរករឿងគេឯង ព្រោះតែឥទ្ធិពលគ្រឿងញៀន រហូតមកដល់ថ្ងៃកើតហេតុដោយទ្រាំនិងទង្វើកូនលែងបានទើបម្តាយប្តឹងសមត្ថកិច្ច សុំការអន្តរាគមន៍ឃាត់ខ្លួន យកមកសួរនាំតែម្តង។

នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនរយ:ពេល៦ឆ្នាំមកហើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការបន្ត ៕

មតិយោបល់