ទំនាក់ទំនងរវាងការអូសបន្លាយពេលវេលានៃការរួមភេទលើគ្រែ និងការឈានដល់ចំណុចកំពូល ជារឿយៗបានបង្ហាញឲ្យដឹងថា គូស្នេហ៍រៀបអាពាហ៍ពិពាហ៍រួច ដែលពេញចិត្ដនឹងជីវិតផ្លូវភេទដ៏ទៀងទាត់ ជាមួយនឹងការឈានដល់ចំណុចកំពូលរាល់ដង មិនសូវមានអាការតានតឹងឡើយ មិនសូវតូចចិត្ដ និងជាទូទៅមានសេចក្ដីសុខខាងផ្លូវកាយ ផ្លូវចិត្ដ និងអារម្មណ៍។ កម្រិតនៃសេចក្ដីសុខនេះ ឆ្លុះបញ្ចាំងពីចំណងអាពាហ៍ពិពាហ៍នៅក្នុងអ្វីដែលអាចចែករំលែកឲ្យគ្នាបាន។ ជម្រៅនៃការផ្សាភ្ជាប់ និងទំនាក់ទំនងនៃការជឿទុកចិត្ដ ដែលបទពិសោធន៍នៃការចែករំលែកឲ្យឈានដល់ចំណុចកំពូល កើតឡើង គឺជាគោលការណ៍ទាក់ទងនឹងអារម្មណ៍ដ៏ជ្រាលជ្រៅ សម្រាប់ការប្ដេជ្ញាចិត្ដរយៈពេលយូររវាងគ្នានឹងគ្នា។
ការផ្សាភ្ជាប់រវាងការទាក់ទាញនិងការស្រើបស្រាលផ្លូវភេទ មិនមែនឋិតឋេរនោះទេការរសាត់អណ្ដែតរវាងអារម្មណ៍ត្រេកត្រអាល និងការផ្សាភ្ជាប់គ្នានៅក្នុងចំណងអាពាហ៍ពិពាហ៍ គឺសុទ្ធតែនៅក្នុងការផ្លាស់ប្ដូរជាប់គ្នាមិនដាច់ និងឆ្លុះបញ្ចាំងពីភាពជានាគ្នានៅក្នុងទំនាក់ទំនង មិនមែនមានត្រឹមតែខាងផ្លូវភេទនោះទេ។ ការជជែកវែកញែកទាក់ទងនឹងបញ្ហាណាមួយជាដំបូង ចាប់ផ្ដើមឡើង នៅពេលដែលប្ដី និងប្រពន្ធឈប់ជជែកវែកញែកយកឈ្នះចាញ់គ្នា។ ការទទួលយល់ព្រមដើម្បីគ្រប់គ្រងការធ្លាក់ទឹកចិត្ដ និងអនុវត្ដដើម្បីស្វែងរកដំណោះស្រាយ ទំនងជាមានខ្លាំងឡើងៗ ក្នុងការធ្វើឲ្យអ្នកទាំងពីរឆ្ពោះទៅរកសេចក្ដីសុខ និងចេះចែករំលែកឲ្យគ្នាទៅវិញទៅមកដោយក្ដីរីករាយ។
ការរាំងស្ទះខ្លាំងបំផុតមួយចំពោះបទពិសោធន៍ឈានដល់ចំណុចកំពូលចេះចែករំលែកគ្នា គឺជាការអនុវត្ដន៍ទូទៅប្លែកគ្នានៃការធ្វើពុតជាឈានដល់ចំណុចកំពូល។ គេហទំព័រសិក្សាស្រាវជ្រាវជាច្រើនលើស្ដ្រីរហូតដល់ ៦០៥ ធ្វើពុតជាឈានដល់ចំណុចកំពូល ហើយការអនុវត្ដន៍នេះមិនមែនដាក់កម្រិតទៅលើស្ដ្រីទេ។ ហេតុផលនៃការក្លែងធ្វើជាឈានដល់ចំណុចកំពូល មានលក្ខណៈស្មុគស្មាញ។ ថាតើអាការនេះបណ្ដាលមកពីនរណាម្នាក់មានអារម្មណ៍ដូចដែលគេមិនអាចធ្វើបាន ឬថាគេមិនអាចបើកបង្ហាញកម្រិតនៃភាពងាយទទួលរង ឬថាដោយបន្លំចំពោះនរណាម្នាក់ ដែលគេមានអារម្មណ៍ថាចូលចិត្ដចង់បញ្ចប់ភាពស្និទ្ធស្នាលនោះ។ លទ្ធផល គឺជាការបំពានកិច្ចសន្យានៅក្នុងការជឿទុកចិត្ដ។ ការធ្វើពុតជាឈានដល់ចំណុចកំពូល គឺជាការកុហក ហើយវាអាចធ្វើឲ្យគូស្នេហ៍អ្នក ដែលកំពុងតែស្រឡាញ់អ្នកខ្លាំង និងធ្វើឲ្យអ្នកទទួលបានសេចក្ដីសុខ មានអារម្មណ៍ថា គេមិនអាចជឿទុកចិត្ដលើសារដែលអ្នកកំពុងតែផ្ញើឲ្យគេឡើយ។ ការក្បត់សេចក្ដីទុកចិត្ដនៅត្រង់កម្រិតភាពងាយទទួលរងយ៉ាងជ្រាលជ្រៅ មិនអាចជួយបានទេ ប៉ុន្ដែអាចរំកិលចូលទៅក្នុងទិដ្ឋភាពនៃចំណងអាពាហ៍ពិពាហ៍បាន។
មានស្ដ្រីជាច្រើន ជឿជាក់ដោយយល់ច្រឡំថា សេចក្ដីសុខរបស់ខ្លួន មិនមានញ្ហាអ្វីត្រូវចោទឡើងទេ ឬគេមិនចង់ទទួលបន្ទុកលើគូអនាគតខ្លួន នៅក្នុងការស្វែងរកដោយក្ដីតូចចិត្ដ សម្រាប់ការបន្ធូរបន្ថយការឈានដល់ចំណុចកំពូលដ៏ខ្លាំង និងអាថ៌កំបាំង។ ការជជែកគ្នាពិត អំពីបញ្ហាទាំងនេះគឺភាពសិចស៊ី ថាតើគួរឬមិនគួរជឿ។ មានការទំនាក់ទំនងថា អ្នកធ្វើវិនិយោគ និងជឿទុកចិត្ដគូអនាគតអ្នកគ្រប់គ្រាន់ ងាយទទួលរងផលប៉ះពាល់ចំណង់ដែលកើតមានដ៏ជ្រាលជ្រៅបំផុត។ សម្រាប់ការកត់សម្គាល់នេះ បុរសភាគច្រើនទទួលបានសេចក្ដីសុខបន្ថែម និងមានការធ្វើជាម្ចាស់ការពីការចេះជួយស្ដ្រី ដែលគេចង់ឈានដល់ចំណុចកំពូលជាងការឈានដល់ចំណុចកំពូលដោយផ្ទាល់។ ការរួមសហការគ្នាដើម្បីស្វែងរកការឈានដល់ចំណុចកំពូលរៀងៗខ្លួន គឺការចែករំលែករកទីបំផុតគ្មានដែលបានកើតមានឡើង។ ការនេះ អាចផ្លាស់ប្ដូររាល់អ្វីៗដែលមាននៅក្នុងទំនាក់ទំនងស្នេហា។
ការចេះប្រើភាសានិយាយពីរឿងគ្រែខ្នើយជាមួយគូអនាគត គឺជាការរាំងស្ទះមួយ។ នេះជាប្រការមួយនៅក្នុងជីវិត ដែលការទទួលខុសត្រូវចំពោះបញ្ហា គឺការមានអារម្មណ៍មិនសូវល្ហ ដូច្នេះជារឿយៗ យើងតែងតែធ្លាក់ចូលទៅក្នុងការមានអារម្មណ៍មិនសូវល្អនេះ។ ជាមួយនឹងកំហុសឆ្គងដូច្នេះ វាងាយនឹងជឿជាក់ថា ការផ្លាស់ប្ដូរ មិនអាចធ្វើទៅរួច និងឈានទៅរកអារម្មណ៍ជាប់ជំពាក់នៅក្នុងស្ថានការណ៍មិនដែលឈ្នអសោះ។ ដូចនៅក្នុងផ្នែកនៃការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈដទៃទៀត ភាពជាក់ច្បាស់គឺមានគ្រប់អ្វីៗទាំងអស់។
ឆ្លៀតឱកាសគិត ឬកត់ត្រាពីប្រវត្ដិរឿងគ្រែខ្នើយផ្ទាល់ខ្លួនរបស់អ្នក ដោយរាប់បញ្ចូលទាំងអារម្មណ៍នៅពេលឈានដល់ចំណុចកំពូល ដែលអ្នកធ្លាប់ជួបប្រទះនៅពេលមុន។ចែករំលែកការកត់សម្គាល់ទាំងនេះជាមួយដៃគូនិងមើលថាតើការមិនមានឆន្ទៈនឹងអាចបង្ហាញឲ្យឃើញកាន់តែច្រើនបានដែរឬទេ។ កំណត់គោលដៅចែករំលែកមួយចំនួន និងដោះស្រាយតាមរយៈការនិយាយ ហាក់បីដូចជាផ្នែកដទៃទៀតនៃការជជែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃជាធម្មតា។ សម្រាប់គូស្រករជាច្រើន ការខិតខំបន្ធូរបន្សយអាការតានតឹងក្នុងជីវិតគ្នាទៅវិញទៅមក អាចមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ទៅលើលទ្ធភាពនៃការប្រព្រឹត្ដដ៏ស្និទ្ធស្នាលជាមួយគ្នា។
ការស្វែងរកសេចក្ដីសុខស្រួលជាមួយគ្នា គឺហាក់បីដូចជាការចាក់គ្រឹះបេតុងអ៊ីចឹង។ ការស្ទាបអង្អែលរាងកាយដែលអាចធ្វើឲ្យមានរំញោចស្រើបស្រាល មិនត្រឹមតែបញ្ចេញអ័រម៉ូន និង Endorphin ដែលជួយធ្វើឲ្យមានសុខភាពល្អនិងអូសបន្លាយពេលវេលាប៉ុណ្ណោះទេ ប៉ុន្ដែថែម ទាំងធ្វើជាមូលដ្ឋាននៃទំនាក់ទំនងកត្ដាជីវសាស្ដ្រទៀតផង។ ដោយដឹងថា អ្នកអាចចូលចិត្ដដៃគូដោយជិតស្និទ្ធ គឺជាធនធានដ៏សំខាន់បំផុតមួយនៃការជឿទុកចិត្ដដោយខ្លួនឯង ដែលជីវិតអាពាហ៍ពិពាហ៍អាចលៃលកធ្វើបាន។ មានរឿងហេតុចម្លែកកើតឡើងតំណាលគ្នារវាងភាគរយនៃគូស្រករដែលមិនបានឈានដល់ចំណុចកំពូល និងភាគរយនៃអ្នកលែងលះគ្នា។
នៅពេលចែករំលែកការឈានដល់ចំណុចកំពូលមិនបានគ្រប់គ្រាន់ក្នុងការធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រស់រវើក អសមត្ថភាពរំកិលទៅមុខ មិនមានលក្ខណៈគ្រប់គ្រាន់នឹងបញ្ចប់ទំនាក់ទំនងនេះ ឡើយ។ មិនមានការងារដទៃទៀតណាមួយនៅក្នុងឆាកជីវិត ដែលនឹងចេញថ្លៃការខូចខាតដល់អ្នកទាំងពីរជាដុំកំភួននៅពេលវេលាណាមួយនិងគ្រប់ពេលវេលា ដែលការនោះអាចកើតឡើងនោះទេ៕
មតិយោបល់