លោក Mark Temperato មានអាយុ ៥៦ ឆ្នាំ បានចំណាយពេល ៣៦ ឆ្នាំចុងក្រោយនេះ បានរៀបចំឧបករណ៍ស្គរដ៏ធំផុតនៅលើពិភពលោក ។ ការរៀបចំដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងដោយឧបករណ៍ស្គរ ជាង ៨១៣ ចំណែក ក្នុងនោះរួមស្គរជាច្រើន ដែកឆាង និងកណ្តឹង ហើយសម្រាប់អ្នកវាយត្រូវការពេលវេលាមួយម៉ោងទើបវាយវាអស់។
លោក Mark Temperato តែងតែគិតពីស្គរមួយនេះ ដោយកសាងសំណុំរបស់ស្គរអស់រយៈពេល ៣៦ ឆ្នាំ ហើយក៏មិនបានមានគម្រោងនឹងបញ្ចប់វាឲ្យឆាប់ៗនោះដែរ។
អ្នកកាន់សាសនាកាតូលិក នៅក្នុងព្រះវិហារ Breath of Worship Church នៅតំបន់ Lakeville ទីក្រុងញ៉ូវយ៉ក ដែលក្នុងនោះមាន Mark បានប្រើប្រាស់ស្គរនេះ ធ្វើជាបទភ្លេងសម្រាប់ សរសើរដល់ព្រះជាម្ចាស់ និងទួលព្រះបន្ទូលរបស់ទ្រង់ ជាមួយនឹងវិធីវាយផ្សេងទៀត។ សម្រាប់ស្គរដ៏ធំនេះដែរ លោកក៏ត្រូវបានជាប់ជាអ្នកបំបែកកំណត់ត្រាពិភពលោក ដែលបង្កើតស្គរធំជាងគេលើពិភពលោក ( Guinness Book of Records ) ។
លោក Mark Temperato គឺត្រូវការកៅអីដែលមានកម្ពស់ ៧១,១២ សង់ទីម៉ែត្រ ដើម្បីឈោងវាយស្គរមួយៗ និងឆាង ជាដើម។ សម្រាប់ទម្ងន់ស្គរនេះដែរ មានទម្ងន់ ៥ ពាន់ផោន ដែលស្មើនឹង ២២៦៧,៩៦ គីឡូក្រាម ។ម្យ៉ាងវិញទៀតសម្រាប់ការថែរក្សា និងជួសជុលផ្សេងៗ ដោយការរៀបចំនោះ ត្រូវចំណាយពេល ១៧ ម៉ោង ក្នុងមួយសប្តាហ៍៕
https://i1272.photobucket.com/albums/y389/domneng/Decore/Drum1_zps77395ded.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Drum2_zpsf1c4d05d.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់