ព័ត៌មានជាតិ

គូស្នេហ៍​ចម្លែក​រៀបការ យក​ឆ្កែ ៤ ក្បាល​ធ្វើ​កូនអណ្តើក​

​កូនក្រមុំ​នៅ ចក្រភព​អង់គ្លេស នាង Louise Harris បាន​និយាយថា ពិធី​រៀបការ​របស់​នាង​មិន​សប្បាយ​រីករាយ​នោះ​ទេ ប្រសិនបើ​គ្នាន​សត្វ​ឆ្កែ ៤ ក្បាល​ធ្វើជា​សាក្សី​ស្នេហា​នាង​។​
​កូនក្រមុំ​ភាគច្រើន​គោលបំណង​មិន​ដូច​នាង Louise អាយុ ៣៣ ឆ្នាំ​នេះ​ឡើយ ដោយ​ចង់​ឲ្យ​ឆ្កែ ៤ ក្បាល​ដើរតួ​ឲ្យ​លេចធ្លោ ក្នុង​ពិធី​រៀបការ​របស់​នាង​។​ដូចនេះ​នាង​បាន​សម្រច​ចិត្ត​យក​ពូជ​ខ្សែ Yorkshire ៤ ក្បាល ធ្វើ​ជា​សាក្សី សម្រាប់​ថ្ងៃ​ដ៏​ឱឡារិក​របស់​នាង​។ Louis Harris នាង​គឺជា​ម្ចាស់​ក្រុមហ៊ុន​ថែរក្សា​ឆ្កែ ដោយ​ឆ្កែ ទាំង ៤ នោះ​មានឈ្មោះ Lula អាយុ ៩ ឆ្នាំ Lulu អាយុ ៦ ឆ្នាំ Lolly និង Larry អាយុ ៤ ឆ្នាំ ហើយ​នាង​បាន​ចំណាយ​ថវិការ ៨ ពាន់​ផោន ដើម្បី​រៀបចំ អាវ​រាត្រី ផ្កា អាហារ ភេសជ្ជៈ ក្នុង​ពិធី​បង្គ​ល​ការ​នេះ​។​ឆ្កែ ឈ្មើ Larry ត្រូវបាន​គេ​តុបតែង ឲ្យ​ដូច​ទៅ​នឹង​កូន​កំលោះ ជាមួយនឹង​ខ្សែបូរ ពណ៌​ស្វាយ ហើយ Lulu, Lolly និង Lola តុបតែង​ដូច​កូនក្រមុំ ដោយ​ស្លៀក​រ៉ូប​ពណ៌​បៃតង ដោយ​មាន​មិត្តភក្តិ ៤ នាក់​របស់​នាង​កាន់​ឆ្កែ​ទាំងនេះ​។​

Louise បាន​និយាយថា សម្រាប់​ខ្ញុំ ឆ្កែ​ចិញ្ចឹម​នេះ​មាន​សារៈប្រយោជន៍​ណាស់ ដោយ​អាច​ធ្វើជា​សាក្សី​ចំពោះ​ថ្ងៃ​ដ៏​ធំ​ក្នុង​ជីវិត ។ បន្ទាប់​ពី​អាពាហ៍ពិពាហ៍​នេះដែរ ឆ្កែ​ទាំង ៤ នេះ​នឹង​ត្រូវ​ទៅ​ជាមួយ​នឹង​នាង​ដើម្បី​ទៅ​ក្រេប​ទឹកឃ្មុំ ហើយ​ក៏​ត្រូវ​បង់ប្រាក់​បន្ថែម​សម្រាប់​ការរស់នៅ​ផ្សេងគ្នា​សម្រាប់​ពួកគេ​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នាង Louise កាលពី​ថ្ងៃ​ទី ៤ ខែ ឧសភា ឆ្នាំ ២០១១ នាង​មិន​បាន​ស្ទាក់ស្ទើរ ក្នុងការ​ចំណាយ​ទឹកប្រាក់ ២ ម៉ឺន​ផោន ដើម្បី​រៀបការ Lola និង​ឆ្កែ ឈ្មោះ Mugly ដែល​ត្រូវបាន​គេ​ដឹងថា​ជា​ឆ្កែ​អាក្រក់​បំផុត​នៅលើ​ពិភពលោក​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/CoupleLikeDog3_zpsc3a79ef2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CoupleLikeDog1_zps281b3e95.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CoupleLikeDog2_zps191845d4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CoupleLikeDog5_zps86d23327.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/CoupleLikeDog4_zps2aad0414.jpg

មតិយោបល់