មូស្គូ ( 07/08/13 ) : ក្រោយការប្រកាសលុបចោលនូវកិច្ចប្រជុំទ្វេរភាគីរបស់លោកបារ៉ាក់អូបាម៉ាជាមួយនឹងលោកពូទីនរួចមកភាគីខាងរុស្ស៊ីក៏បានសម្តែងពីការខកចិត្តយ៉ាងខ្លាំងផងដែរចំពោះបញ្ហានេះ។
ការប្រកាសរបស់លោក Jay Carney អ្នកនាំពាក្យរបស់សេតវិមានអាមេរិកកាលពីព្រឹកថ្ងៃពុធបានបញ្ជាក់យ៉ាងច្បាស់ណាស់ពីការសម្តែងពីអាកប្បកិរិយាមិនមានភាពស្មើរគ្នានៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបើយោងតាមលោក Yuri Ushakov បានប្រាប់ទៅអ្នកកាសែត។
លោក Carney ធ្លាប់បាននិយាយថាការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្តល់សិទ្ធិជ្រកកោនរយៈពេលមួយឆ្នាំទៅឲ្យ Snowden ជាកត្តាដែលបានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននិងមូស្គូជះឥទ្ធិពលលើគ្នាបែបនេះ។ប្រទេសរុស្ស៊ីបាននិយាយថាប្រទេសខ្លួនមិនមានកំហុសនោះទេក្នុងការទទួលយក Snowden ហើយខ្លួននៅតែស្វាគមន៍ចំពោះដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីអាមេរិកជានិច្ច៕
មតិយោបល់