ទីនេះដែរ គឺជាប្រពៃណីដ៏ប្លែកនៃអ្នកកាន់សាសានាជុំវិញពិភពលោក ៖
១.ការលៀងជម្រះភាពបាបពីកំណើត ដោយទឹកជ្រោះ
ជំនឿនេះដែរ តែងតែកើតឡើង នៅ Voodoo នាប្រទេស Haiti ដោយអ្នកដែលត្រូវទៅលៀងជម្រះបាបនេះឈរនៅក្រោមលំហូរនៃទឹកជ្រោះ ការធ្វើបែបនេះ ពួកគេយល់ឃើញថា នឹងនាំឲ្យមានសំណាង និងសុខភាពល្អ។
https://i1272.photobucket.com/albums/y389/domneng/Decore/God1_zpsfb603513.jpg
២.ប្រពៃណី Chadak នៅបង់ក្លាដេស វាជាប្រពៃណីដែលធ្វើឡើងដោយការព្យួរក ដើម្បីបង្ហាញពីភាពស្មោះត្រង់ជាមួយនឹងព្រះសិវៈ។
https://i1272.photobucket.com/albums/y389/domneng/Decore/God2_zps3d0ba994.jpg
៣.ពិធីបុណ្យព្រះសិវៈរបស់ឥណ្ឌា ពិធីនេះដែរ គេតែងតែធ្វើឡើងនៅ Hyderabad ប្រទេសឥណ្ឌា ដោយយកទឹកដោះគោ មកស្រោចស្របលើចម្លាក់ព្រះសិវៈ តាមរូបរាងផ្សេងៗ។
https://i1272.photobucket.com/albums/y389/domneng/Decore/God3_zps47ad3e51.jpg
៤.ពិធីបុណ្យបូជាខ្លួន Thaipusam របស់សាសនាហិណ្ឌូ
នៅ Mount Edgecombe អ្នកសាសនាហិណ្ឌូនៅទីនេះ បានលះបង់ខ្លួនប្រាណ ដោយយកផ្កា និងផ្លែឈើ ព្យួរលើរាងកាយ ។ ការធ្វើបែបនេះគេយល់ឃើញថាជាវិធីល្អ ដើម្បីបង្ហាញភាពស្មោះត្រង់ជូនព្រះជាម្ចាស់។
https://i1272.photobucket.com/albums/y389/domneng/Decore/God6_zps214ca15c.jpg
៥.ពិធី Rite Catholic ជាពិធីមួយដែលដំណើរការរាល់សប្តាហ៍ ដោយមានអាចារធំម្នាក់របស់កាតូលិក ថើបខ្នងជើង ការធ្វើបែបនេះគេយល់ឃើញថា ទទួលបានក្តីអាណិតអាសូរ ពីមនុស្សដែលខ្លួនឯងស្រលាញ់។
https://i1272.photobucket.com/albums/y389/domneng/Decore/God4_zps611b3424.jpg
៦. ពិធីដុះលាងដោយប្រើទឹកដោះគោ កម្មវិធីនេះដែរ ភាគច្រើនគេធ្វើឡើងចំពោះសត្វពស់វែក ដែលជាសត្វកាចសាហាវ និងអាចនាំលាភសំណាងល្អដល់ខ្លួន ។ ពិធីនេះដែរគេហៅថា Nag-Panchami នៅក្នុងប្រទេសឥណ្ឌា ដោយហជារឿយៗ គេយកទឹកដោះគោ សម្រាប់លាងសម្អាតលើសត្វពស់នោះ។
https://i1272.photobucket.com/albums/y389/domneng/Decore/God5_zps7bffbdcb.jpg
៧.ពិធីបន់ស្រន់សុំទឹកភ្លៀង ពិធីបុណ្យនេះដែរភាគច្រើនធ្វើឡើងនៅ Ranchi ក្នុងប្រទេសឥណ្ឌា ដោយម្នាក់ដេកតម្រៀបគ្នាកាន់ឈើ នៅក្រៅព្រះវិហារសិវៈ។
https://i1272.photobucket.com/albums/y389/domneng/Decore/God7_zpse62a3403.jpg
មតិយោបល់