មេដឹកនាំសហភាពសូវៀតចុងក្រោយគេ លោក Mikhail Gorbachev បានចេញមុខច្រានចោលនូវពាក្យចចាមអារ៉ាមដែលបាននិយាយថា លោកបានទទួលមរណភាព។
កាលពីថ្មីនេះ មានក្រុម Hacker មួយបាន Hack ចូលទៅកាន់គណនី Twitter របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ដោយបាននិយាយថា លោក Gorbachev បានទទួលមរណភាព ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល។
“ខ្ញុំនៅរស់ និងមានសុខភាពល្អ” នេះជាសម្ដីរបស់លោក Gorbarchev បានថ្លែងប្រាប់សារព័តមាន Novaya Gazeta កាលពីថ្ងៃពុធ ម្សិលមិញនេះ។
ព័ត៌មានដែលលោក Gorbarchev ត្រូវបានបង្ហោះនៅលើគណនី Twitter របស់ RIA Novosti ដែលជាទីភ្នាក់ព័ត៌មានរដ្ឋ ដោយក្រុម Hacker ក្រោយមកក៏បានអ្នកយកទៅផ្សព្វផ្សាយបន្ត ប៉ុន្តែ ៥នាទីក្រោយមក RIA Novosti ក៏បានលុបព័ត៌មាននោះចោល។
លោក Gorbarchev ក៏បានប្រាប់ទៅកាន់ទីភ្នាក់ព័ត៌មាន RIA Novosti ឲ្យធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកប្រភពដែល Hacker នេះ។
គួរបញ្ជាក់ផងដែរថា លោក Gorbachev មានវ័យ ៨២ឆ្នាំ ហើយបើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់លោក បាននិយាយថា កាលពីខែមិថុនា គាត់បានចូលមន្ទីរពេទ្យសម្រាកព្យាបាល និងពិនិត្យជំងឺទឹកនោមផ្នែម៕
មតិយោបល់