បុរសស្ត្រីមួយគូដែលបានគេរកឃើញដេកស្តូកស្តឹងនៅលើផ្លូវមួយ Willenhall នៅទីក្រុង Newport ដែលត្រូវជឿជាក់ថាត្រូវបានវាយប្រហារដោយការបាញ់កាំភ្លើង។ប៉ូលិសបាននិយាយថាស្ត្រីដែលមានអាយុខ្ទង់ 49 ឆ្នាំបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរព្យេដោយឡែកបុរសដែលមានអាយុប្រហែល 46 ឆ្នាំត្រូវបានរងរបួសធ្ងន់និងកំពុងសម្រាកព្យាបាលនៅឡើយ។
បុរសដែលជាសាក្សីបានឮនិងឃើញហេតុការណ៍បាននិយាយថាខ្លួនបានឃើញបុរសម្នាក់បានបាញ់តម្រង់ទៅលើស្ត្រីម្នាក់ហើយដែលបានធ្វើឲ្យនាងដេកដូលភ្លាមៗនៅក្នុងថ្លុកឈាម ក្រោយមកបុរសដែលជាខ្មាន់កាំភ្លើងនោះក៏ព្យាយាមប្រើកាំភ្លើងព្យុងចំមុខហើយក៏បាញ់មួយគ្រាប់ទៀត។មុខពាក់កណ្តាលរបស់បុរសជាខ្មាន់កាំភ្លើងត្រូវបានខ្ទេចតែកំពុងស្ថិតនៅក្រោមការថែរក្សានិងព្យាបាលនៅឡើយពីសំណាក់ក្រុមគ្រូពេទ្យ។
មិនទាន់មានប្រភពណាដែលបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេតែហេតុការណ៍នៅតែជាសញ្ញាណមួយនៃការប្រើប្រាស់អាវុធដោយសេរីនៅក្នុងប្រទេសអាមេរិកនៅឡើយបើទោះជាអាមេរិកកំពុងតែប្រឈមមុខនឹងហេតុការណ៍ជាច្រើនដែលទាក់ទងនឹងការប្រើប្រាស់អាវុធដែលបានសម្លាប់មនុស្សជាច្រើនផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Newport1_zps83514157.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Newport2_zps4fc42490.jpg
មតិយោបល់