បើយោងតាមសារព័ត៌មាន Skysport ESPN Foxsportasia បានចុះផ្សាយកាលពីថ្ងៃម្សិលមិញនេះឲ្យដឹងថា មនុស្សដែលស្នេហាវិស័យកីឡាករជាច្រើន បានធ្វើការអះអាងថា បិសាចក្រហមនឹងលក់ កីឡាករ Robin van Persie នៅរដូវកាលក្តៅនេះ ប្រសិនបើ តថ្លៃ កីឡាករ Cavani ត្រូវរ៉ូវគ្នានោះ។ ប្រសិនបើលទ្ធផលនេះ ក្លាយជាការពិតមែន ជាងនេះ អ្នកចាត់ការទូទៅក្លិប បិសាចក្រហម ដ៏ហេងស៊យ David Moyes នឹងជាប់ឈ្មោះ ក្បត់ពាក្យសន្យាជាមួយនឹង ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ។ ហេតុអ្វីបានជាហាននិយាយថា David Moyes ក្បត់ Persie ?
មូលហេតុដែលអ្នកស្នេហាកីឡាអះអាងយ៉ាងដូច្នេះ ដោយសារតែ អ្នកយុទ្ធសាស្ត្រទីលាន ហេងស៊យរូបនេះ ធ្លាប់បានអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ ជាប់ឈ្មោះ ក្នុងផែនការរយៈពេលវែងរបស់គាត់ ពោលគឺមិនលក់ចេញនោះទេ៕
មតិយោបល់