ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​លក់​រូបអាក្រាត​សម្តែង​ក្បាច់​យូ​ហ្គាលើ​ដំបូលឡាន ដើម្បី​ភាពល្បីល្បាញ​

​ស្ត្រី​ម្នាក់​បាន​អង្គុយ​លើ​ដំបូល​រថយន្ត ដោយ​សម្តែង​ក្បាច​យូ​ហ្គា ដែល​ធ្វើឲ្យ​អ្នកដើរ​តាម​ផ្លូវ​នៅ​ខេត្ត Chongqing ប្រទេស​ចិន មាន​ការភ្ញាក់ផ្អើល កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ប្រទេស​ចិន​ចុះផ្សាយ​។​​ស្ត្រី​វ័យ​កណ្តាល​រូបនេះ បាន​អង្គុយ​លើដំបូល​ឡាន ដោយ​បង្ហាញ​ល្វែង​ខាងលើ ននល​គោក ខណៈ​ដែល​ឡាន​កំពុងធ្វើដំណើរ ដោយ​សម្តែង​ក្បាច់​យូ​ហ្គា​។

​អ្នក​ដែល​បានឃើញ​បញ្ហា​នេះ​ដែរ​បាន​និយាយថា ស្ត្រី​ម្នាក់​នេះ​អាច​នឹង​មាន​បញ្ហា​រោគ​ចិត្ត ។​ទោះជា​យ៉ាងនេះ​ក្តី​របាយការណ៍​ព័ត៌មាន Chongqing Evening News បានឲ្យដឹងថា ស្ត្រី​រូប​នេះ​គឺ​មាន​លក្ខណៈ​ធម្មតា ដោយ​គ្មាន​កើតរោគ​ចិត្ត​នោះទេ ដោយ​នាង​គ្រាន់តែ​ចង់​ល្បី​តែប៉ុណ្ណោះ ។ ប្រភព​ព័ត៌មាន​ដដែល​បាន​បន្តថា បន្ទាប់​ពី​អាន​ព័ត៌មាន​អំពី​ស្ត្រី​ម្នាក់​នៅ ទី​បេ បង្ហាញខ្លួន​អង្គុយ​លើដំបូល​ឡាន ដោយ​សម្តែង​កាយវិការ​ផ្សេងៗ​នោះ ស្ត្រី​ម្នាក់​នេះ ក៏​សម្រេចចិត្ត ធ្វើបែបនេះ ដោយ​លក់​រូបអាក្រាត​សម្តែង​យូ​ហ្គា លើ​ដំបូង​រថយន្ត​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/ChinaWoman1_zps221730a1.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/ChinaWoman2_zpse0ec930b.jpg

មតិយោបល់