ព័ត៌មានជាតិ

តារា​វា​យតិ​ន្នី​ស Maria Sharapova រកចំណូលបាន ២៩ លាន​ក្នុង​ឆ្នាំ ២០១៣

​យោង​ទៅតាម​ទស្សនា​វ​ដ្តី Forbes បានឲ្យដឹងថា ជាមួយ​នឹង​ចំណូល ២៩ លាន​ដុល្លារ កីឡា​ការិនី Maria Sharapova គឺជា​ជា​ស្ត្រី​ផ្នែក​កីឡា​ដែល​រកបាន​ប្រាកចំណូល​ខ្ពស់​ជាងគេ​នៅ​រយៈពេល ១២ ខែ ចុងក្រោយ ដោយ​គិត​ចាប់ពី ខែ​មករា ដល់​ខែ មិនា ឆ្នាំ ២០១២ និង ២០១៣ ។​
Maria
​ក្នុងចំណោម ២៩ លាន​ដុល្លារ មាន ៦ លាន​ដុល្លារ នាង Sharapova រកបាន​ពី​ការប្រកួតប្រជែង និង ២៣ លាន​ដុល្លរ​ទៀត រកបាន​ពី ក្រុមហ៊ុន Nike ,Head ក៏ដូចជា​ផ្សព្វផ្សាយ​យីហោ​ស្ករ​គ្រាប់ Sugarpova ។​ចំណូល ២៩ លាន​ដុល្លារ​នេះដែរ បាន​ជួយ​ឲ្យ​នាង Sharapova បាន​ក្លាយជា​ស្ត្រី ផ្នែក​វា​យតិ​ន្និ​ស រក​ចំណូល​ច្រើនជាង កីឡាករ​ជើង​ខ្លាំង Novak Djokovic ដោយ​រក​បាន​ត្រឹមតែ ២៦,៩ លាន​ដុល្លារ ហើយ​កីឡាករ Rafael Nadal បានត្រឹមតែ ២៦,៤ លាន​ដុល្លារ​តែប៉ុណ្ណោះ​។​

​នៅ​ខាងក្រោម​នេះដែរ ជា​កីឡាការិនី​ផ្នែក​វា​យតិ​ន្នី​ស ដែល​រកចំណូលបាន​ច្រើន​ជាង​គេ​ទាំង ១០ ក្នុង​រយៈពេល ១២ ខែ ៖
1. Maria Sharapova (Russia – Tennis – $ 29 million)
2. Serena Williams (USA – Tennis – U.S. $ 20.5 million)
3. Li Na (China – Tennis – $ 18.2 million)
4. Victoria Azarenka (Belarus – Tennis – U.S. $ 15.7 million)
5. Danica Patrick (USA – Nascar Racing – $ 15 million)
6. Yuna Kim (South Korea – figure skating – 14 million)
7. Caroline Wozniacki (Denmark – Tennis – $ 13.6 million)
8. Agnieszka Radwanska (Poland – Tennis – U.S. $ 7.4 million)
9. Ana Ivanovic (Serbia – Tennis – $ 7 million)
10. Paula Creamer (USA – golf – $ 5.5 million)​ ៕

មតិយោបល់