ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga សម្រេចចិត្ត​ស្រាត​មួយ​ទំហឹង​ដៃ​ (Video Inside)

​បន្ទាប់​ពី​ផ្សព្វផ្សាយ​រូបអាក្រាត សម្រាប់​បទ​ចម្រៀង​ថ្មី ក្រោម​ចំណងជើង​ថា Applause កំពូល​តារាចម្រៀង​សិច​ស៊ី នាង Lady Gaga បាន​បន្ត​សម្រចចិត្ត​ថត​វីដេអូ​ក្នុង​សភាព​អាក្រាត ១០០ ភាគរយ សម្រាប់ Marina Abramovic Institute ដែល​ជា​អ្នកជំនាញ​យ៉ាង​ប៉ិនប្រសប់ ផ្នែក​សិល្បៈ​សម្តែង ការ​រាំ ខ្សែភាពយន្ត និង តន្ត្រី​ជាដើម និង​ជា​អ្នក​អភិរក្ស​ផ្នែក​សិល្បៈ​។​

​នៅ​ក្នុង​វីដេអូ​នេះដែរ តារាចម្រៀង Lady Gaga យក​វី​ធី​សាស្ត្រ​អនុវត្ត​ដោយ Abramovic ក្នុងនោះ​រួមមាន ការ​រចនា​នៃ​លំ​ហាត់ប្រាណ ដើម្បី​លើកកម្ពស់ ផ្លូវកាយ និង​ផ្លូវចិត្ត ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​។ សម្រាប់​ការចូលរួម​ថត​របស់ Lady Gaga គេ​តម្រូវឲ្យនាង​ថត​អាក្រាត នៅ​កណ្តាល​ព្រៃ ដេក​ថត​ស្រាត​ឱប​ដុំគ្រី​ស្តាល់ និង​អង្គុយ​ដូច​រូបចម្លាក់​ក្នុង​លក្ខណៈ​អាក្រាត​។​ Mother Monster នាង Lady Gaga ក៏​កំពុងតែ​រៀបចំ​ខ្លួន​បង្ហាញ​អាល់​ប៊ុម​ថ្មី ARTPOP និង​បទ​ចម្រៀង Applause ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga1_zps53df3dcc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga6_zps4e742cfb.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga2_zps8de6e391.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga4_zpsc6440e52.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga3_zpse89b368d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/LadyGaga5_zps590e78a3.jpg
ទស្សនាវីដេអូ​ដូចខាង​ក្រោមនេះ៖

មតិយោបល់