ព័ត៌មានជាតិ

កីឡាករ Gareth Bale មិន​ចូលរួម​ប្រកួត​មិត្តភាព​ឲ្យ​ជាតិ​ខ្លួន​

​ខ្សែបម្រើ​របស់​ក្លិប​មាន់​ខ្នាយ​មាស កីឡាករ Gareth Bale នឹង​មិន​ចូលរួម​ប្រកួត ប្រទេស វែល​របស់ខ្លួន​នោះ​ទេ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដែល​ជា​ការប្រកួត​មិត្តភាព​ជាមួយនឹង សាធារណៈរដ្ឋ អៀរ​ឡង់ នៅ Cardiff ។​

​កីឡាក​រវ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​ហ្វឹកហាត់ ដោយ​ខ្លួន​គាត់​ផ្ទាល់ នៅ Newport ប្រទេ​សវែល កាលពី​ល្ងាច​ថ្ងៃ ចន្ទ ដោយ​មាន​សុខភាព​ល្អ និង​មិន​មាន​ហានិភ័យ​ពី​បញ្ហា​របួស​ប្រអប់ជើង​ឡើយ​។​
​កីឡាករ Bale នឹងមិន​ក្លាយ​ជា​សមាជិក​បន្ត​របស់ ក្លិប មាន់​ខ្នាយ​មាស​នោះ​ទេ នៅ​កៀក​ខែ​នេះ ខណៈ​ដែល​ស្ថិតនៅ​ក្នុង​ការ​បំបែក​កំណត់ត្រា​ពិភពលោក ក្នុង​ការផ្ទេរ​ទៅកាន់ Real Madrid ដោយ​តម្លៃ​ខ្ពស់ តែ​មិន​ទាន់​ចរចារ​គ្នា​ត្រូវរ៉ូវ​នោះទេ​។​

​តែ​ទោះជា​យ៉ាង​សម្រាប់​ការប្រកួត​មិត្តភាព​ឲ្យ​ជាតិ​ខ្លួន​នៅ​ថ្ងៃ ស្អែក​នេះ កីឡាករ Bale មិន​ចូលរួម​លេង​នោះទេ ទោះ​បី​ជា​បញ្ហា​របួស​ជើង​ធូរស្រាល​ក៏ដោយ នេះ​បើ​តាម អ្នកនាំពាក្យ​របស់ សមាគមន៍​កីឡាបាល់ទាត់​ប្រទេស​វែល​បានបញ្ជាក់​។​

​ព័ត៌មាន​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​បានឲ្យដឹងថា ម្ចាស់​ជើងឯក Premier League បិសាច​ក្រហម បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ទិញ​កីឡាករ Bale ខណៈ​ដែល Real Madrid ចង់​ដក​ខ្លួន​ចេញ​នោះ​។ កីឡាករ Bale អាច​នឹង​លក់​ឲ្យ​ក្លិប​បិសាច​ក្រហម​ក្នុងតម្លៃ ១១០ លាន​ផោន៕​
https://i1272.photobucket.com/albums/y389/domneng/GarethBale1_zps3fc49529.jpg
https://i1272.photobucket.com/albums/y389/domneng/GarethBale2_zpsbff28422.jpg

មតិយោបល់