ថ្មីៗនេះដែរ សមាគមន៍បាល់ទាត់ជនពិការក្នុងប្រទេសអៀរឡង់ បានប្រារព្ធពិធីការប្រកួតបាល់ទាត់ពិការអន្តរជាតិ ឈ្មោះ ថា PaddyPower Amputee Cup ។ សម្រាប់ការប្រកួតនេះដែរ ធ្វើឡើងរៀងរាល់ថ្ងៃ សៅរ៍ និងអាទិត្យ នៅ Limerick ដោយមានកីឡាករ ១១៦ នាក់ មកពីប្រទេស ៦ ផ្សេងគ្នា ។
បាល់ជនពិការនេះដែរ វាមិនខុសអ្វីក្រៅពីបាល់ ទាត់សម្រាប់អ្នកអាជីពដែលមានជើង ២ នោះទេ តែប្លែកបន្តិចថា អ្នកដែលចូលរួមលេងនៅក្នុងព្រឹត្តិការណ៍ PaddyPower Amputee Cup ត្រូវមានជើង ៣ ដោយជើង ១ គឺជាជើង ពីកំណើត និងជើង ២ ទៀតគឺឈើច្រត ។ប្រទេសដែលចូលរួបប្រកួតសម្រាប់ឆ្នាំ ២០១៣ នេះដែរ មានប្រទេសអៀរឡង់ អាល្លឺម៉ង់ ប៉ូឡូញ ប៊ុលការី អង់គ្លេស និង ប្រទេសហូឡង់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់