ខ្មាន់កាំភ្លើងមួយក្រុមបានបើកការ វាយប្រហារទៅលើមន្ទីរឃុំឃាំងនៅទី ក្រុងមីណា ប្រទេសនីហ្សេរីយ៉ាដោយ ចាប់ឆ្មាំគុកជាចំណាប់ខ្មាំង និងរំដោះបក្ខ ពួកខ្មាន់កាំភ្លើងជាង២០០នាក់ដែលជាប់ ឃុំនៅទីនោះ ។ សកម្មភាពប្លន់គុកធ្វើ ឡើងដោយក្រុមបូកូហារ៉ាមសហការជា មួយក្រុមអាល់កៃដានៅក្នុងប្រទេសនេះ។
ប្រភពព័ត៌មានពីសន្ដិសុខនីហ្សេរីយ៉ា បានឱ្យដឹងថា ហេតុការណ៍ស្ថិតនៅក្នុង ការស្រាវជ្រាវមិនទាន់អាចសន្និដ្ឋាន បានច្បាស់លាស់ថា ជាក្រុមបូកូហារ៉ាម ឬក្រុមណាមួយផ្សេងទៀតជាអ្នកធ្វើ នោះឡើយ ។ ប៉ុន្ដែគេសង្ស័យថា ក្រុម បូកូហារ៉ាមច្រើនជាង ដោយនៅក្នុងមន្ទីរ ឃុំឃាំងមីណា មានអ្នកទោសភាគច្រើន ជាក្រុមបូកូហារ៉ាម ។
ក្រុមបូកូហារ៉ាមនៅតែជាការគំរាម កំហែងដល់រដ្ឋាភិបាលនីហ្សេរីយ៉ា ដោយ ក្រុមនេះបានបើកការវាយប្រហារគ្រាប់ បែកសម្លាប់មនុស្សរាប់ពាន់នាក់នៅ ភាគកណ្ដាល និងភាគខាងជើងប្រទេស នេះ ។ កាលពីខែវិច្ឆិកាកន្លងមក ក៏មាន ករណីវាយប្រហារដោយគ្រាប់បែកចូល ទៅក្នុងមន្ទីរឃុំឃាំងនៅតំបន់ឡូកូចា សម្លាប់ឆ្មាំគុកម្នាក់ និងរំដោះបានអ្នក ទោស១៤៤នាក់ ។
មកទល់ពេលនេះ រដ្ឋាភិបាលនីហ្សេ រីយ៉ាមិនទាន់មានប្រតិកម្មវិភាគអ្វីជុំវិញ ករណីក្រុមបូកូហារ៉ាមបើកការវាយ ប្រហារឥតឈប់ឈរទៅលើទីតាំងរដ្ឋាភិ បាល ។ ក្រុមបូកូហារ៉ាមមិនព្រម ពិភាក្សាស្វែងរកសន្ដិភាពជាមួយរដ្ឋាភិ បាលនោះឡើយ ប្រសិនបើគម្រោងរបស់ ពួកគេមិនត្រូវបានរដ្ឋាភិបាលទទួល យក៕
មតិយោបល់