រតនគិរីៈ ស្រ្តីម្នាក់បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារខឹងចិត្ត ព្រោះប្រចណ្ឌប្តីជាមួយអ្នកភូមិបណ្តាលមកពីភ្លើងប្រចណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១នឹង១០នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះ ក្នុងបន្ទប់ដេកជនរងគ្រោះ ស្ថិតក្នុងភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
សពជនរងគ្រោះឈ្មោះ បៀន ផែវ អាយុ៣៤ឆ្នាំ ភេទស្រី ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
តាមនគរបាលស្រុកអូរជុំ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យសពឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនរឿងអ្វីនោះទេ។ នគរបាលបានបន្តទៀតថា មូលហេតុមកប្រចណ្ឌប្ដីជាមួយអ្នកភូមិ ហើយក៏ខឹងចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនតែម្តងទៅ។
ក្រោយពីពិនិត្យកោសល្យវិច័យរួចទើបធ្វើលិខិតប្រគល់សពជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់