ក្រុមហ៊ុនកូរ៉េខាងត្បូងដែលបានវិនិយោគរួមគ្នា មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង Republican Honduras ថ្មីៗនេះដែរ បានចេញបញ្ជាឲ្យបុគ្គលិកខ្លួនស្លៀកពាក់ជាមួយនឹងខោទឹកនោមកូនក្មេងដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ធន់ទ្រាន់យ៉ាងខ្លាំង។
នៅក្រោមបញ្ជាក្រុមហ៊ុនដែលចេញកាលពីថ្ងៃ សៅរ៍ ទី ១០ ខែ សីហា កន្លងទៅ បុគ្គលិកទាំងអស់នៃប្រពន្ធចែកចាយថាមពលអគ្គិសនី Kyungshin-Lear ដាច់ខាត់ត្រូវតែស្លៀកពាក់ខោទ្រនាប់ទឹកនោមកូនក្មេងក្នុងអំឡុងពេលធ្វើការ។កាធ្វើបែបនេះពួកគេយល់ឃើញថា ជាការបញ្ចៀសរាល់កាបត់ជើងទៅបង្គន់ ដែលធ្វើឲ្យរអាក់រអួលដល់ការងារ។តែបើសិនកម្មករទាំងនោះមិនធ្វើដូចបទបញ្ជានោះទេ ប្រឈមនឹងការបាត់បង់ការងារ។
លោក Daniel Duron រដ្ឋលេខាធិការទូទៅ ត្រួតពិនិត្យលើការងារបានឲ្យដឹងថា ការធ្វើបែបនេះរបស់ក្រុមហ៊ុនមួយនេះ គឺជាអំពើឃោឃៅ ណាស់សម្រាប់កម្មករ ។ ជាមួយនឹងគ្នានេះដែរ លោកកំពុងចេញបញ្ជាធ្វើការត្រួតពិនិត្យសកម្មភាពការងារក្រុមហ៊ុននេះ ជាបន្ទាន់លើករណី ស្លៀកខោទឹកនោមកូនក្មេងធ្វើការ។
ប្រការនេះដែរខាង Kyungshin-Lear បានចេញមុខអះអាងថា ខាងក្រុមហ៊ុនមិនបានធ្វើ ដូចអ្វីដែលគេចោទប្រកាន់នោះទេ ដែលអនុវត្តទៅតាមច្បាប់សហព័ន្ធការងារត្រឹមត្រូវណាស់។
ទោះជាយ៉ាងនេះក្តី សាក្សី ដែលចេញមុខមកចោទប្រកាន់ក្រុមហ៊ុននេះ អ្នកស្រី Maria Galeano បានអះអាងទៅកាន់លោក Daniel Duron ដែលជារដ្ឋលេខាធិការ សហព័ន្ធការងារ ថា អ្នកស្រីត្រូវបានគេបង្ខំឲ្យស្លៀកពាក់ខោទឹកនោមក្នុងអំឡុងពេលធ្វើការ បន្ទាប់ធ្វើការឲ្យ Kyungshin-Lear រយៈពេល ៧ ឆ្នាំ។ អ្នកស្រីបានបន្តថា គេធ្វើបែបនេះគឺកាត់បន្ថយការប្រើក្រដាស និងបញ្ចៀស កុំឲ្យបុគ្គលិកចូលបង្គន់ ចំណុចនេះ មិនត្រឹមកើតលើតែខ្លួនម្នាក់នោះទេ គឺនៅមានបុគ្គលិកជាច្រើនទៀតនៅក្នុងក្រុមហ៊ុនមួយនេះ៕

មតិយោបល់