ព័ត៌មានជាតិ

ក្រុមហ៊ុនធំ២ ចាប់ដៃគ្នាលក់គម្រោងទីក្រុងយក្សនៅម៉ាឡេស៊ី

ភ្នំពេញ: ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលក្រុមហ៊ុនផ្នែកអចលនទ្រព្យធំ២គឺក្រុមហ៊ុនCountry Garden Group ដ៏ល្បីនៅក្នុងតំបន់អាស៊ី និងក្រុមហ៊ុនអចលទ្រព្យឈ្មោះ Century 21 ដែលមានសាខាវិនិយោគរហូតដល់ជាង៧០ប្រទេសនៅលើពិភពលោក បានចាប់ដៃគ្នាជាលើកដំបូង ដាក់លក់គម្រោងទីក្រុងយក្សថ្មីមួយ​នៅក្នុងប្រទេស​ម៉ាឡេស៊ី។ គម្រោងទីក្រុងដែលមានឈ្មោះថា Forest City គឺជា ទីក្រុងទំនើប និងមានទំហ៊ំធំមហាសាលនៅក្នុងតំបន់ Iskandar របស់ម៉ាឡេស៊ីក្បែរទឹកដីប្រទេសសិង្ហបុរី ត្រូវបានប្រកាសដាក់លក់នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ បន្ទាប់ពីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីររួចរាល់។

លោក Caleb Loh នាយកគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Country Garden ប្រចាំតំបន់ប៉ាស៊ីហ្វិកបានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២០ កញ្ញានៅសណ្ឋាគារ Le Royal ថា ក្រុមហ៊ុនរបស់លោកបានទទួលអាជ្ញាប័ណ្ណស្ថាបនាគម្រោងយក្សធំមួយ ដោយមានក្រុមហ៊ុន Johor ដ៏ធំរបស់រដ្ឋាភិបាលជាដៃគូសហការ។ លោកថាគម្រោងនេះ និងធ្វើឲ្យទឹកដីមួយភាគរបស់ម៉ាឡេស៊ីប្រែក្លាយជាទីក្រុងយក្សដ៏ទំនើបដែលអាចទាក់ទាញនូវអ្នកវិនិយោគ និងអ្នកចង់ទៅរស់នៅនៅគ្រប់ទិសទី។

ទីក្រុងដែលត្រូវបានសាងសង់ក្នុងគម្រោង៣០ឆ្នាំនឹងរួចរាល់ជាផ្លូវការនេះ គឺមានឈ្មោះថា Forest City ដោយប្រើដើមទុនប្រមាណ១០០ពាន់លានដុល្លារ និងជាទីក្រុងដែលមានពលរដ្ឋសិង្ហបុរីប្រមាណជា១ភាគ៤ក្នុងប្រទេសចាប់អារម្មណ៍រស់នៅ។ លោកថាទីក្រុងនេះជាទីក្រុងកម្រិតផាកសុខភាពដ៏អស្ចារ្យ និងមានទំហ៊ំប្រហែលជា២ភាគ៣នៃទីក្រុងម៉ាកាវ ហើយដោយសារតែមើលឃើញថាប្រទេសកម្ពុជាក៏មានអ្នកមានចំណាប់អារម្មណ៍ទិញផ្ទះលំនៅនៅក្នុងម្រោងដ៏ធំមួយនេះ ទើបក្រុមហ៊ុនសម្រេចចាប់ដៃជាមួយក្រុមរបស់ Century 21 ដែលមានមូលដ្ឋាននៅកម្ពុជាដើម្បីដាក់លក់គម្រោងមួយនេះ ផ្ដល់ឱកាសឲ្យពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាបានទិញគម្រោងខុនដូ និងហាងជាដើម នៅក្នុងទីក្រុង។

លោកថាគម្រោង Forest City នោះ រួមមានសណ្ឋាគារ ផ្សារទំនើប មន្ទីរពេទ្យ អាគារស្នាក់នៅ សួនកម្សាន្ត និងទីក្រុងក្រោមដីដ៏ទំនើបជាច្រើនទៀត។ លោកថាទីក្រុង Forest City នឹងក្លាយជាទីក្រុងយក្ស និងទំនើបបំផុតក្នុងពេលដ៏ខ្លី នៅក្នុងតំបន់អាស៊ាន អ៊ីចឹងហើយទើបលោកយល់ថាគម្រោងរបស់ទីក្រុងមិនពិបាកទាក់ទាញអ្នកមានតម្រូវការនៅកម្ពុជាឲ្យចាប់អារម្មណ៍នោះទេ ជាពិសេសបន្ទាប់ពីក្រុមហ៊ុន Century 21 Cambodia បានក្លាយជាដៃគូលក់មួយរបស់ក្រុមហ៊ុននៅកម្ពុជា។

លោក Seraj Sutton នាយកប្រតិបត្តក្រុមហ៊ុនអចលនទ្រព្យ Century 21 ប្រចាំនៅកម្ពុជា បានអះអាងថាក្រុមហ៊ុន Century 21 គឺជាក្រុមហ៊ុនអចលនទ្រព្យធំមួយនៅលើពិភពលោកដោយមានសាខា៧៨ប្រទេស។ លោកថាក្រោយការចាប់ដៃជាមួយក្រុមហ៊ុន Country Garden Group ក្រុមហ៊ុនរបស់លោកនឹងធ្វើការដាក់ដល់គម្រោងជាច្រើនក្នុងទីក្រុង Forest City របស់ប្រទេសម៉ាឡេស៊ីនៅក្នុងប្រទេសកម្ពុជាតាមអ្វីដែលដែលបានព្រមព្រៀង។ ក្រៅពីនោះក្រុមហ៊ុន Century 21 ដែលមានសាខាចំនួន៧៧ប្រទេសផ្សេងទៀត ក៏នឹងសហការដាក់លក់ម្រោងរបស់ទីក្រុងដ៏អស្ចារ្យនេះនៅតាមបណ្ដាប្រទេសទាំងនោះផងដែរ។

លោកថាវត្តមានក្រុមហ៊ុនស្ថាបនាទីក្រុងតម្លៃ១០០ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ហើយបានសហការចាប់ដៃជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅកម្ពុជា គឺមិនខុសពីរុញឲ្យក្រុមហ៊ុនធំៗខាងផ្នែកអចលនទ្រព្យចាប់អារម្មណ៍ប្រទេសកម្ពុជានោះទេ។ ជាក់ស្ដែងក្នុងពេលដ៏ខ្លីលោកថាក្រុមហ៊ុន Century 21 របស់លោកក៏នឹងដើរតួសំខាន់ទាក់ទាញក្រុមហ៊ុនធំៗជាពិសេសក្រុមហ៊ុន Country Garden Group ឲ្យចាប់អារម្មណ៍រំលេចទីក្រុងដូចគ្នាការវិនិយោគទីក្រុង Forest City នៅក្នុងប្រទេសម៉ាលេស៊ី ដែលធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍នោះផងដែរ៕

photo_2016-09-20_20-14-26

photo_2016-09-20_20-14-28

photo_2016-09-20_20-14-30

photo_2016-09-20_20-14-32

photo_2016-09-20_20-14-34

photo_2016-09-20_20-14-36

photo_2016-09-20_20-14-38

photo_2016-09-20_20-14-40

photo_2016-09-20_20-14-42

photo_2016-09-20_20-14-44

photo_2016-09-20_20-14-46

photo_2016-09-20_20-14-48

photo_2016-09-20_20-14-49

photo_2016-09-20_20-14-51

photo_2016-09-20_20-14-53

photo_2016-09-20_20-14-55

photo_2016-09-20_20-14-57

photo_2016-09-20_20-14-59

photo_2016-09-20_20-15-01

photo_2016-09-20_20-15-03

photo_2016-09-20_20-15-05

photo_2016-09-20_20-15-38

photo_2016-09-20_20-15-40

photo_2016-09-20_20-15-42

មតិយោបល់