ព័ត៌មានជាតិ

កីឡាករ Sagna របស់​កាំភ្លើង​ធំ​ប៊ិះ​នឹង​ស្លាប់​លើ​ទីលានយប់មិញ​

​ក្នុងជំនួប​ប្រកួត​រវាង​ក្លិប កាំភ្លើង​ធំ និង Aston Villa កាលពី​រាត្រី​ថ្ងៃទី ១៧ ខែ សីហា យប់​ម្សិលមិញ​នេះដែរ កីឡាករ Sagna ដែល​លោត​តែ​តបាល់ ខណៈ​ដែល​បាល់​ស៊ុត​ចេញពី​អ្នក​ចាំទី សឹងតែ​ធ្វើឲ្យ​ខ្លួន​ឯង​បាក់ក ស្លាប់​ភ្លាមៗ​នៅលើ​ទីលាន​ទៅហើយ ដោយ​ធ្លាក់​សំយាក​ចុះក្រោម​ដាំ​ក្បាល​ចុះ ។ ជាមួយ​នឹង​គ្រោះថ្នាក់​នេះ​ដែរ​បាន​ធ្វើឲ្យ​អ្នក​ទស្សនាតាម​ទូរទស្សន៍ និង អ្នក​មើល​ក្នុង​ពហុ​កីឡដ្ឋាន​ផ្ទាល់​រន្ធត់​ព្រោះតែ គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នេះ​។​
​កីឡាករ Sagna សយ​អី​សយ​ម្លេះ​ទេ សម្រាប់​ការបើក​រដូវ​កាល​ថ្មី ក្នុង​ក្របខណ្ឌ Premier League ដោយ​ក្លិប​ខ្លួន​ចាញ់​ក្នុង​លទ្ធផល 3-1 ហើយ​ខ្លួន​មាន​គ្រោះថ្នាក់​ទៀត​៕​
428394-5eca80f6-07c8-11e3-a09f-e8cf4599a091
ទស្សនាវិដេអូ​ឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់