សាស្ត្រាចារនៅក្នុងសាកលវិទ្យាល័យមួយ បានដាក់វិធីសាស្ត្រមិនធម្មតាមួយ ដើម្បីធានាដល់ សិស្សរបស់ពួកគេ មិនក្លែងបន្លំ ឬមើលគ្នា ក្នុងកំឡុងពេលប្រឡង។
យោងតាមប្រភពព័ត៌មាន នៅ arbroath.blogspot បានបង្ហាញរូបថត សិស្សនិស្សិត នៅ សាកលវិទ្យាល័យ Kasetsart University ដោយស្លៀកពាក់ យ៉ាងប្លែក ដោយឲ្យពាក់មួកដែលធ្វើពីក្រដាស ឬអាចនិយាយប្រៀបធៀបនឹងឧបករណ៍ (របាំង) ដែលបិទបាំងភ្នែកសេះ កុំឲ្យមើលឆ្វេងស្តាំ ដោយតម្រូវឲ្យមើលតែខាងមុខនោះ ។សកម្មភាពបែបនេះគឺវាកើតឡើងនៅ មហាវិទ្យាល័យ កសិកម្ម ។
ខាងសាកលវិទ្យាល័យ បាននិយាយថា ការធ្វើបែបនេះ ដោយសារតែបន្ទប់ប្រឡងតូច សិស្សនិស្សិតអង្គុយក្បែរគ្នា ចឹងហើយទើបមានវិធានការបង្កើត មួយដ៏ចម្លែកនេះឡើងដើម្បីការពារក្នុងការប្រឡង តែវាមិនបានធ្វើបម្រុងទុកជាមុននោះទេ៕
ព័ត៌មានជាតិ
មតិយោបល់