ព័ត៌មានជាតិ

សណ្ឋាគារ​ផ្តល់​សេវាកម្ម​ស្ប៉ា​ដោយ​កាយ​អាក្រាត​នៅ​ចក្រភព​អង់គ្លេស​រង​ការរិះ​គន់​

​ម្ចាស់​សណ្ឋាគារ​ដែល​ផ្តល់​សេវាកម្ម​ស្ប៉ា បាន​និយាយថា ហាង​ស្ប៉ា​របស់គាត់ គឺ​ផ្តល់​ជូន​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាក្រាតកាយ និង​ធ្វើឲ្យ​មនុស្ស​មានអារម្មណ៍​រីករាយ ជាមួយនឹង​ការសម្រាកលំហែរ​កាយ​។​
Clover Spa គឺជា​សណ្ឋាគារ​មួយ សម្រាប់​ផ្តល់​សេវាកម្ម​ស្ប៉ា ដែល​បើក​ដំណើរការ​តាំងពី​ឆ្នាំ ២០១១ នៅ Erdington, Birmingham ក្នុង​ប្រទេស​អង់គ្លេស ។ ថ្មីៗ​នេះ​ដែរ​ហាង​ស្ប៉ា​ត្រូវ​បាន​បង្ករ​ឲ្យមាន​អារម្មណ៍​ស្រើបស្រាល ព្រោះតែ​អនុញ្ញាតិ​ឲ្យ​អាក្រាតកាយ ។​

​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ការ​ស្ប៉ា​ដោយ​អាក្រាតកាយ អាច​ធ្វើការ​ស្តាប់​តន្ត្រី ផឹក​សុរា និង​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្មេង​ទាំង ចាស់​។​
​លោក Robert Alden ដែលជា​អ្នក​រស់នៅ​ទីក្រុង​នោះ បាន​និយាយថា Clover Spa ដែល​ជា​ស្ប៉ា​អាក្រាតកាយ ដោយ​ទាក់ទាញ​អារម្មណ៍​មនុស្ស​ឲ្យមាន​អារម្មណ៍​រីករាយ ទាក់ទង​និង​ផ្លូវភេទ​ផងដែរ ដោយ​ធ្វើឲ្យ​យុវជន​ក្នុងស្រុក អាច​រក​រឿងហេតុ​ទាំងនេះ​នៅ​ទីនេះ​ផងដែរ​។​

​តែ​ទោះជា​យ៉ាងណា​សម្រាប់​អ្នក​នៅ​ក្នុងស្រុក​តំបន់​ជិត Clover Spa បាន​និយាយថា ការ​ផឹកស្រា នៅ​ហាង​ស្ប៉ា ដោយ​កាយ​អាក្រាត ដោយ​មាន​ទាំង​កុមារ​នោះ​វា​ជា​រឿង​មិន​សម​ហេតុផល​នោះ​ទេ​។​
​ទោះបីជា​យ៉ាងណា លោក Tim Higgs ដែល​ជា​ម្ចាស់​ហាង​ស្ប៉ា បាន​និយាយថា Clover Spa សកម្មភាព​នៅក្នុង​សណ្ឋាគារ​របស់លោក បាន​ផ្តល់​សុខភាព និង​កន្លែង​ដែល​អ្នក​ចូលចិត្ត​អាក្រាត ។ យើង​ចង់ឲ្យ​អតិថិជន​របស់​យើង មាន​អារម្មណ៍​សម្រាក់​រីករាយ ជាមួយនឹង​ការ​ផឹកស្រា​នៅក្នុង​អាងទឹក ។ គាត់​បាន​បន្តទៀតថា សម្រាប់​សេវាកម្ម​របស់​គាត់ ក៏​ទទួលបាន​ការយល់ព្រម​ពី​មន្ត្រីប៉ូលិស ក្នុង​តំបន់ ហើយ​គាត់​ក៏​ត្រៀម​ខ្លួន​ប្រសិនបើ​ចង់​រក​ចំណុច​ណាមួយ​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore082/Spa1_zpsac95027c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore082/Spa2_zpsbbfba411.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore082/Spa3_zps53a1fb19.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore082/Spa4_zps8efc6e06.jpg

មតិយោបល់