ព័ត៌មានជាតិ

រថយន្ត Peugeot សម័យ​ថ្មី​គ្របដណ្តប់​ដោយ​ស្បែក​សត្វ (Video Inside)

​នៅក្នុង​ប្រទេស​រុស្ស៊ី​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​បាន​បង្ហាញ រថយន្ត​សម័យថ្មី Peugeot ដោយ​រថយន្ត​នេះ ត្រូវ​បាន​គ្របដណ្តប​ដោយ​ស្បែក ដែល​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅ Canadian Bison កាលពី​ថ្ងៃ​អង្គារ​ទី ២០ ខែ សីហា ម្សិលមិញ​នេះដែរ​។​

​រថយន្ត នេះ​ដែរ​គឺ​ស្រាល​ជាង រថយន្ត​តាម​បែប​ស្តង់ដា រហូតដល់​ទៅ ៤០ ភាគរយ ដោយ​តួ​រថយន្ត​គ្រប់​ដណ្តប់​ទៅ​ស្បែក​សត្វ ដែល​មើលទៅ​ពិតជា​អស្ចារ្យ​។ តាម​ការប៉ាន់ប្រមាណ ឲ្យដឹងថា វា​អាច​លក់​ក្នុងតម្លៃ 2 លាន​អឺរ៉ូ ស្មើ​និង 2.68 លាន​ដុល្លារ​។​

​អ្នក​បច្ចេកវិទ្យា​ដែល​ផលិត​រថយន្ត​ដែល​គ្របដណ្តប​ដោយ​ស្បែក​សត្វ​នេះ​ដែរ បាន​ធ្វើ​ការធានា​ថា រថយន្ត​នេះ​វា​ធន់​នឹង​ទឹក កម្តៅ​ថ្ងៃ ជាពិសេស​អាកាសធាតុ​ក្តៅ នៅ​ម៉ែ​ក​ប្រទេស Middle Eastern ។​ម្យ៉ាងវិញទៀត​វា​ធន់​នឹង​អាកាសធាតុ​ត្រជាក់​នៅ រុស្ស៊ី តែម្តង​។​រថយន្ត​នេះ​ដែរ មាន​ម៉ាស៊ីន​ផ្ទុក​សាំង​តែ ២,៥ លីត្រ និង​មាន​ថាមពល​បញ្ចូន​ដោយ​ស្វ័យប្រវត្តិក្នុង​ការដំណើរ​ការ​រថយន្ត ។​ផ្នែក​កង​ក្រោយ​របស់​រថយន្ត​នេះដែរ វា​ស្រដៀង​ទៅ​នឹង​ថរ​យន្ត​ដែល​ស្ថិត​នៅ​ចក្រភព​អង់គ្លេស​៕
2013-08-21_140957
​ទស្សនាវីដេអូ​ឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់